អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក អាត់ ធន់៖ ក្រុម​សហជីព​​​នៅ​មិន​ទាន់​រក​ឃើញ​តួ​លេខ​រួម​គ្នា សម្រាប់​ការ​ចរចា​ប្រាក់​ឈ្នួល​កម្មករ

សំឡេង ១១:២០
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។ RFI

នៅ​ក្នុង​ដំណើរការ​ចរចាដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ ក្រុម​សហជីព​នៅ​មិន​ទាន់​​រកបាន​​តួ​លេខ​រួម​មួយ​នៅ​ឡើយ បើ​ទោះ​បី​ជា​ត្រូវ​ចូល​ប្រជុំ​ត្រី​ភាគី​​ម្ដង​ទៀត​នៅ​ថ្ងៃ​ស្អែក​ក៏​ដោយ​។ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង ពន្យល់​​ពីការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​ចំណោម​សហជីព ទាក់ទង​នឹង​ការ​កំណត់​តួ​លេខ​រួម​ដើម្បី​ដាក់​ទៅ​កិច្ច​ប្រជុំ​ត្រី​ភាគី​​​។ បើ​ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក៏​ដោយ លោក អាត់ ធន់ លើក​ឡើង​ថា ក្រុម​សហជីព​នឹង​បន្ត​ជជែកគ្នាថែម​​ទៀត ដោយ​ផ្អែក​លើ​ការ​សិក្សា​លក្ខណៈ​វិទ្យាសាស្ត្រ​។ លោក​សង្ឃឹម​ថា ក្រុម​សហជីព​នឹង​រក​បាន​តួ​លេខ​រួម​មួយ ដើម្បីយក​ទៅ​​ដាក់លើ​តុ​​ប្រជុំជាមួយ​ភាគី​និយោជក​និង​ភាគី​រដ្ឋាភិបាល​នៅ​ថ្ងៃ​ស្អែក​។

ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ