អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​ ប៊ូ ជុំ​សេរី​៖​«​ចំនួន​ទូក​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ តែ​ទូក​ស្ត្រី​ថយ​ចុះ»

សំឡេង ០៩:៥១
លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា Facebook

ទូក​ង ​ចំនួន​២៩៥​​ទូក ​ក្នុង​នោះ​មាន​ទូក​អុំ ​ទូក​ចែវ ​ទូក​ខ្នាត​អន្តរជាតិ ​និង​ទូក​ប្រពៃណី​ បាន​ចូលរួម​ប្រកួត​ប្រជែង​គ្នា ​នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ​សាប ​និង​ទន្លេ​ចតុមុខ ​នៅ​ក្នុង​ឱកាស​នៃ​ព្រះ​រាជ​ពិធីបុណ្យ​អុំទូក​ អក​អំបុក ​សំពះ​ព្រះ​ខែ ​និង​បណ្តែត​ប្រទីប ​ដែល​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ ​គឺ​ថ្ងៃ​ទី​២១ ​២២ ​និង​២៣ ​ខែ​វិច្ឆិកា​នេះ​។ ​លោក ​ប៊ូ ជុំ​សេរី ​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ ​និង​ជា​ប្រធាន​គណៈកម្មការ​មេ​ប្រយោគ​នៃ​ការ​ប្រណាំង​ទូក​នេះ ​ថ្លែង​ថា ​ការ​កើន​ឡើង​នៃ​ចំនួន​ទូក​ង ​នៅ​ក្នុង​ពិធី​បុណ្យ​ឆ្នាំ​នេះ ​គឺ​ដោយសារ​កត្តា ​រីក​ចំរើន​ខាង​សេដ្ឋកិច្ច ​ស្ថិរភាព​សន្តិសុខ ​និង​សណ្តាប់ធ្នាប់​សង្គម​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ