អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ​គង់ សំអុន​៖​«​លោក​ ខៀវ សំផន ​វាសនា​អាក្រក់​ដោយសារ​អ្នក​ទទួល​ខុស​ត្រូវ​ស្លាប់​អស់​ទៅ​ហើយ​»

លោក​មេធាវី គង់ សំអុន
លោក​មេធាវី គង់ សំអុន © ម៉េងហួរ

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ​បាន​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង​ ០០២​/​០២​ ​ប្រឆាំង​នឹង​ លោក​ នួន ជា ​និង​លោក ​ខៀវ សំផន ​ដោយ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ​តែ​ទោស​នេះ​ត្រូវ​បញ្ចូល​ទៅ ​ជា​មួយ​សំណុំរឿង​ ០០២​​/​​០១ ​ដែល​មាន​ការ​ផ្តន្ទា​ទោស​អ្នក​ទាំង​២ ​អស់​មួយ​ជីវិត​រួច​ហើយ​។ ​ជុំវិញ​ការ​សម្រេច​របស់​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ដូច្នេះ ​លោក​ គង់ សំអុន​ ដែល​ជា​សហ​មេធាវី​ ការពារ​ក្តី​ឲ្យ​លោក ​ខៀវ សំផន​ បាន​ថ្លែង​ថា​វា​មិន​យុត្តិធម៌​សម្រាប់​កូន​ក្តី​របស់​លោក ​ដែល​ជា​អ្នក​គ្មាន​សិទ្ធិ​ គ្មាន​អំណាច​សម្រេច ​នៅ​ក្នុង​របប​គ្រប់គ្រង​របស់​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​ទេ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ