អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកប្រុក ម៉ៃឧត្តម៖​មាន​ជន​បរទេស​ជាង​១ពាន់​នាក់​ប៉ុណ្ណោះ​ទទួល​បា​ន​ព្រះរាជក្រឹត្យ​ចូល​ជា​សញ្ជាតិ​ខ្មែរ​

សំឡេង ១០:០៦
លោក​ប្រុក ម៉ៃឧត្តម ​អគ្គនាយករង​ និង​ ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ
លោក​ប្រុក ម៉ៃឧត្តម ​អគ្គនាយករង​ និង​ ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ RFI

អាជ្ញាធរ​នៅក្នុង​រាជធានីភ្នំពេញ​តាំង​ពី​ថ្ងៃ​ទី​២៩ ​សីហាម​ក​ បាន​បន្ថែម​ម៉ោង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​​ សៀវភៅ​ស្នាក់នៅ ​និង​សៀវភៅ​គ្រួសារ​ថែមទៀត​ដល់​ពលរដ្ឋ​ក្នុង​ក្រុង ​គឺ​ពី​ម៉ោង៦​ ដល់​១០យប់​។ ​លោក​ប្រុក ម៉ៃឧត្តម ​អគ្គនាយករង​ និង​ ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ​ដែល​ជា​ភ្ញៀវ​របស់​យើង​នៅ​រាត្រី​នេះ ​បាន​បញ្ជាក់​ថា ​ការ​បន្ថែម​ម៉ោង​នៅ​ពេលយប់​ គឺ​ធ្វើឡើង​តាម​សំណូមពរ​របស់​ពលរដ្ឋ​ដែល​រវល់​ធ្វើ​ការងារ​នៅ​ពេល​ថ្ងៃ។​ លោកប្រុក ម៉ៃឧត្តម ​បាន​គូស​បញ្ចាក់​បន្ថែម​ថា ​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នេះ ​គឺ​ធ្វើឲ្យ​តែ​ពលរដ្ឋ​ដែល​មាន​សញ្ជាតិ​ខ្មែរ​ប៉ុណ្ណោះ ​។ ​យ៉ាង​ណា​ក៏​ដោយ ​បើតាម​លោក​អ​គ្គនាយករង​នៃ​នាយកដ្ឋានអត្តសញ្ញាណកម្ម​រូបនេះ ​មកដល់​ពេលនេះ ​មាន​ជនបរទេស​ប្រមាណ​ជាង​១ពាន់​នាក់​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ព្រះរាជក្រឹត្យ​ប្រទាន​ជា​សញ្ជាតិ​ខ្មែ​រ​។​ តទៅនេះ សូមស្ដាប់បទសម្ភាសន៍រវាងវណ្ណ សុគន្ធា និង លោកប្រុក ម៉ៃឧត្តម ៖

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ