អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​ស្រី Anne Lemaistre៖ យូណេស្កូ សោក​ស្តាយ​ដែល​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​កម្ពុជា​បាន​ធ្លាក់​ចុះ

សំឡេង ១២:២០
លោក​ស្រី Anne Lemaistre (អាន់ ឡឺម៉េស់) ប្រធាន​អង្គការ​យូណាស្កូ​ប្រចាំ​នៅ​កម្ពុជា
លោក​ស្រី Anne Lemaistre (អាន់ ឡឺម៉េស់) ប្រធាន​អង្គការ​យូណាស្កូ​ប្រចាំ​នៅ​កម្ពុជា @RFI

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក​ស្រី Anne Lemaistre (អាន់ ឡឺម៉េស់) ប្រធាន​អង្គការ​យូណាស្កូ​ប្រចាំ​នៅ​កម្ពុជា។ នៅ​ថ្ងៃ​ទី​៣​ឧសភា​នេះ អ្នក​កាសែត​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​លើ​ពិភព​លោក កំពុង​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក World Press Freedom Day ខួប​លើក​ទី​១៧។ នៅ​ថ្ងៃ​នេះ លោក​ស្រី Anne Lemaistre (អាន់ ឡឺម៉េស់) ប្រធាន​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា បាន​សំដែង​ការ​សោក​ស្តាយ ដែល​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដែល​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ក្នុង​ឆ្នាំ​២០១៨​នេះ​ថា បាន​ធ្លាក់​ចុះ​ពី​ចំណាត់​ថ្នាក់​លេខ​១៣២​នៅ​ឆ្នាំ​២០១៧ ដល់​លេខ​១៤២ នៅ​ឆ្នាំ​២០១៨ ក្នុង​ចំណោម​ប្រទេស ១៧៩។ ទាក់​ទង​នឹង​ករណី​នេះ លោក​ស្រី​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​យ៉ាង​ណា ពិចារណា​ឡើង​វិញ ដើម្បី​ស្តារ​ស្ថានការណ៍​នេះ ជា​ពិសេស​បើក​ឲ្យ​មាន​ដំណើរ​ការ​ឡើង​វិញ​នូវ​កាសែត និង​វិទ្យុ​ដែល​ត្រូវ​បាន​បិទ​នា​ពេល​កន្លង​មក។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ