អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​ ចាន់ យុត្ថា ​៖ ​«ខេត្ត​បន្ទាយ​មាន​ជ័យ អាច​ប្រឈម​នឹង​​ទឹក​ជំនន់​ខ្លាំង​ជាង​គេ​​ក្នុង​ឆ្នាំ​២០១៧​ ​»

សំឡេង ១១:១៤
លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជា អ្នកនាំពាក្យ ក្រសួងធនធានទឹក និងឧតុនិយម
លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជា អ្នកនាំពាក្យ ក្រសួងធនធានទឹក និងឧតុនិយម @RFI

ក្នុង​ឆ្នាំ​២០១៧​នេះ រដូវវស្សា នឹង​មក​ដល់ កម្ពុជា នៅ​ចុងសប្តាហ៍​ទី​មួយ នៃ​ខែ​​ឧសភា ដោយ​នាំ​មក​នូវ ភ្លៀង​ធ្លាក់​តាំង​ពី​ដើម​រដូវ រហូត​ដល់ ចុង​រដូវ​វស្សា ដែល​នឹង​បញ្ចប់​ត្រឹម​សប្តាហ៍​ទី​ពីរ នៃ​ខែ​វិច្ឆិកា​។ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ព្យាករណ៍​បន្ថែម​ថា របាយ​ទឹក​ភ្លៀង​ក្នុង​ឆ្នាំ​​នេះ អាច​នឹង​មាន​ច្រើន​ជាង​ឆ្នាំ​មុន​ ហើយ​​​ភូមិសាស្រ្ត​តំបន់​ទំនាប​កណ្តាល អាច​នឹង​រង​ជំនន់​ទឹក​ភ្លៀង​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ខ្លាំង​។ លោក ចាន់ យុត្ថា នាយក​ខុទ្ទកាល័យ និង​ជា អ្នក​នាំ​ពាក្យ ក្រសួងធនធានទឹក និងឧតុនិយម បាន​បញ្ជាក់​​ថា ទន្ទឹម​​នឹង​​ការ​​រៀប​​ចំ​ប្រព័ន្ធ​រំដោះ​ទឹក​​ជំនន់ ខេត្ត​​បន្ទាយ​មាន​ជ័យ ​គឺ​ជា​ខេ​ត្ត​​គួរ​ឲ្យ​បារម្ភ​នឹង​ទឹកជំនន់​ជាង​គេ ​ដោយ​សារ​ខេត្ត​នេះ​អាច​នឹង​រង​ជំនន់​ទឹក​ភ្លៀង​ខ្លួន​ឯង​ផង ព្រម​ទាំង​ជំនន់​ពី​ប្រទេស​ថៃ​ផង​ដែរ​។​

ផ្សាយពាណិជ្ជកម្ម

 
 


 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ