អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ជា មុនី៖ «ខ្ញុំលាឈប់ពីប្រធានសហជីព ដើម្បីទៅចូលរួមគណបក្សសង្គ្រោះជាតិ»

សំឡេង ០៩:៥១
លោក​ ជា មុនី មេដឹកនាំ​សហជីពសេរីកម្មករកម្ពុជា
លោក​ ជា មុនី មេដឹកនាំ​សហជីពសេរីកម្មករកម្ពុជា RFI/Channa Siv

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។ ​លោក ជា មុនី ដែល​ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​របស់​សព​លោក ជា វិជ្ជា បានប្រកាស​នៅ​ថ្ងៃទី​១៩​ខែ​កក្កដា​នេះ​ថា លោក​នឹង​មិន​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​អាណត្តិ​ក្រោយ​ទៀត​នោះ​ទេ។ ការ​ប្រកាស​លា​ឈប់​ពី​ប្រធាន​សហជីព ក៍​ដោយ​សារ​លក្ខន្តិកៈ​របស់​សហជីព។ ប៉ុន្តែ​មូលហេតុ​សំខាន់​ទៀត​នោះ គឺ​លោក​នឹង​ទៅ​ចូលរួម​សកម្មភាព​ជា​មួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ។ បើ​តាម​លោក ជា មុនី បើ​លោក​ចូលរួម​ជាមួយ​នឹង​គណ​បក្ស​នយោបាយ នោះ​មាន​ន័យ​ថា លោក​នឹង​អាច​ជួយ មិន​ត្រឹម​តែ​កម្មករ​នោះទេ តែ​ក៏​អាច​ជួយ​ដល់​ប្រជាពលរដ្ឋ​បាន​ច្រើន​ថែម​ទៀត។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ