អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ជិន ច័ន្ទវាសនា ៖ «ទឹក​ចិត្ត​គ្រូ​បង្រៀន និង​ការ​អភិវឌ្ឍ​សាលារៀន គឺ​សំខាន់​ដូច​គ្នា សម្រាប់​គុណភាព​អប់រំ»

សំឡេង ១២:១៨
លោក ជិន ច័ន្ទវាសនា នាយកប្រតិបត្តិ អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល
លោក ជិន ច័ន្ទវាសនា នាយកប្រតិបត្តិ អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល @RFI/Sopheak

នៅ​ថ្ងៃ​អង្គារ​នេះ អង្គការ​ស៊ីវិល​មួយ​ចំនួន ដែល​ធ្វើ​ការងារ​លើ​វិស័យ​អប់រំ បាន​ប្រកាស​បើ​ក «យុទ្ធនាការ​សប្តាហ៍​សកម្មភាព​ជា​សកល​សម្រាប់​ការអប់រំ» ដែល​ជា យុទ្ធនាការ​ប្រចាំ​ឆ្នាំ​មួយ ប្រារព្ធ​ឡើង ចាប់ផ្តើម​ពីថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៩ ខែ​មេសា ក្នុង​ពេល​តំណាល​គ្នា​​ជាមួយ​នឹង​ប្រទេស​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក​។ ប្រធាន​បទ​សម្រាប់​ការ​អប់រំ​នៅ​កម្ពុជា ក្នុង​ឆ្នាំ២០១៧​នេះ គឺ «ហិរញ្ញប្បទាន​វិស័យ​អប់រំ»។ លោក ជិន ច័ន្ទវាសនា នាយក​ប្រតិបត្តិ អង្គការ​ភាព​ជាដៃគូ​អប់រំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល សង្កេតឃើញ​ថា តាំង​ពី​បើក​យុទ្ធនាការ​​លើក​​ទីមួយ ក្នុង​ឆ្នាំ​២០១៦ ដើម្បី​ជំរុញ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា បង្កើន​ថវិកា​ឲ្យ​បាន​២០​ភាគរយ​នៃថវិកាជាតិ​សម្រាប់​​វិស័យអប់រំ មក​ទល់​នឹង​ឆ្នាំ​២០១៧នេះ ការ​បែង​ចែង​ថវិកា​ជាតិ សម្រាប់​វិស័យអប់រំ​ គឺ​មាន​ការ​កើន​ឡើង និង​កំពុង​វិវឌ្ឍន៍​ទៅ​រក​ភាព​វិជ្ជមាន​។ លោក រំលឹកថា ការ​ជម្រុញ​ថវិកា​ដើម្បី​អភិវឌ្ឍ​សាលារៀន ក៏​មាន​សារសំខាន់​សម្រា​ប់​គុណភាព​អប់រំ​ដូចគ្នា ខណៈ​ថវិកា​វិស័យ​អប់រំ ៨០% គ្រោង​ចំណាយ​ទៅ​លើ​ប្រាក់​បៀវត្ស​មន្រ្តី​អប់រំ​។ 

ផ្សាយពាណិជ្ជកម្ម

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ