អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ហង្ស ពុទ្ធា ៖ បក្ស​​នយោបាយ​​មិន​​សូវ​​ល្បី​ល្បាញ​​ខ្លះ ពិបាក​​ស្វែង​​រក​​បេក្ខជន​​សម្រាប់​​ឈរ​​ឈ្មោះ​​បោះ​ឆ្នោត​​ក្រុម​​ប្រឹក្សា​​ឃុំ​សង្កាត់​​ឆ្នាំ​​២០១៧​

សំឡេង ១១:៤០
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) @RFI/Sopheak

ការ​​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណតិ្តទី​​បួន នឹង​​មក​ដល់ នៅ​ថ្ងៃទី​០៤ ខែ​មិថុនា ឆ្នាំ​២០១៧ ខាង​មុខ ! ការ​​បោះ​ឆ្នោត​​នេះ មាន ១២ គណបក្ស​​នយោបាយ​ចូលរួម និង​មាន​​បេក្ខភាព​ឈរ​​ឈ្មោះ​​សម្រាប់​ការ​​បោះ​ឆ្នោត សរុប ៩៤.៥៩៥ នាក់ ក្នុ​ង​នោះ​បេក្ខនារី មាន​សរុប ២៥.៧៨៨ នាក់​។ ក្នុង​ចំណោម​គណបក្ស​ទាំង ១២​នេះ មាន​តែ ពីរ​​គណបក្ស​នយោ​បាយ​​ប៉ុណ្ណោះ គឺ បក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្រ្គោះ​ជាតិ ដែល​មាន​សមត្ថភាព ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​គ្រប់​ឃុំ​ស​ង្កាត់​ទាំង ១៦៤៦ ទូទាំង​ប្រទេស​។ អ្នក​​នាំ​​ពាក្យ គណៈ​​កម្មាធិការ​ជាតិ​​រៀបចំ​​ការ​បោះឆ្នោត (គជប) លោក ហង្ស ពុទ្ធា បាន​បញ្ជាក់​ថា គណ​បក្ស​​នយោបាយ​​មិន​សូវ​​ល្បី​ឈ្មោះ​​មួយ​ចំនួន មាន​ការ​​ពិបាក​​ស្វែង​រក​​បេក្ខជន​​មក​ឈរ​ឈ្មោះ​បោះឆ្នោត​​តំណាង​​ឲ្យ​​គណ​បក្ស​របស់​ខ្លួន ខណៈ​មាន​បេក្ខជន​ខ្លះ ចុះ​ឈ្មោះ​រួច​ហើយ រារែក​ចង់​លុប​​ឈ្មោះ​​ចេញ​​វិញ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ