អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកសុខ ទូច៖ លិខិត​សុំ​អន្តរាគមន៍​របស់​សង្រ្គោះ​ជាតិ គឺ​ជា​ការ​ដាក់​សម្ពាធ​លើ​ព្រះ​មហាក្សត្រ

សំឡេង ១២:០៨
លោក សុខ ទូច អនុប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា
លោក សុខ ទូច អនុប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក សុខ ទូច អនុ​ប្រធានរាជបណ្ឌិត​សភា​កម្ពុជា។ វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ និង​លេខាធិការដ្ឋាន​បណ្ឌិត​សភាចារ្យ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា នៅ​ថ្ងៃ​ទី ១៩ កក្កដា នេះ បាន​រៀប​ចំ​កិច្ច​ពិភាក្សា​តុ​មូល ដោយ​បាន​អញ្ជើញ​គ្រប់​ភាគី​គណបក្ស​នយោបាយ​ជជែក​ពី​វិសោធនកម្ម ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ។ គោល​ដៅ​នៃ​កិច្ច​ពិភាក្សា គឺ​ដើម្បី​ជម្រះ​មន្ទិល​មហាជន​ដែល​បាន​រិះ​គន់​ទៅ​លើ​វិសោធនកម្ម​ច្បាប់ និង​ដែល​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា គឺ​សំដៅ​លើ​លោក សម រង្ស៊ី។ តែ​កិច្ច​ពិភាក្សា​នេះ មិន​ទទួល​បាន​ការ​ចូល​រួម​ពី​តំណាង​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ។ ផ្ទុយ​ពី​នេះ​លោក សុខ ទូច ដែល​ជា​អនុប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ចាត់​ទុក​ថា លិខិត​សុំ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ កុំ​ឲ្យ​ឡាយ​ព្រះ​ហត្ថលេខា​លើ​វិសោធនកម្ម​ច្បាប់​នេះ​ថា គឺ​ជា​ការ​ដាក់​សម្ពាធ​ទៅ​លើ​ព្រះ​មហាក្សត្រ​ទៅ​វិញ​ទេ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ