អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​ជប៉ុន​គ្រោង​បន្ថែម​ការ​វិនិយោគ​នៅ​កម្ពុជា ខណៈ​ទំហំ​វិនិ​យោគ​មាន​ជាង​ ២,៥ពាន់លានដុល្លារ ហើយ​នៅ​កម្ពុជា​

ទង់ជាតិប្រទេសកម្ពុជានិងប្រទេសជប៉ុន (រូបភាពតំណាង)
ទង់ជាតិប្រទេសកម្ពុជានិងប្រទេសជប៉ុន (រូបភាពតំណាង) @Internet

សមាគម​ជប៉ុន-កម្ពុជា (Japan-Cambodia Association) បាន​អះអាង​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា អ្នក​វិនិ​យោគ​ជប៉ុន​ជា​ច្រើន​កំពុង​ចាប់​អារម្មណ៍​ចង់​មក​វិនិយោគ​រក​ស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជាមួយ​នឹង​ការ​អះអាង​ដូច្នេះ សមាគម​ជប៉ុន-កម្ពុជា​ក៏​សន្យា​ថា នឹង​ជួយ​ជំរុញ​វិនិយោ​គិន​ជប៉ុន​បន្ថែម​ទៀត ដើម្បី​ឱ្យ​មក​វិនិយោគ​រក​ស៊ី​នៅ​កម្ពុជា​។ គិត​មក​ដល់​ពេល​នេះ ទំហំ​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា​បាន​កើន​ឡើង​ដល់​ជាង​២,៥​ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ​។ 

ផ្សាយពាណិជ្ជកម្ម

គឺនៅក្នុងជំនួប​ជាមួយរដ្ឋមន្រ្តី​ក្រសួងពាណិជ្ជ​កម្មកម្ពុជាកាល​ពីថ្ងៃពុធ លោកតា​កាហាឈី​ ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា បានអះ​អា​ងឱ្យដឹងថា សមាគមជប៉ុន-ក​ម្ពុជានឹងបន្តផ្សព្វផ្សា​យពីកម្ពុជាទៅកាន់​សមា​ជិករប​ស់ខ្លួនបន្ថែមទៀត ដើម្បីឱ្យយល់​រឹតតែច្បា​ស់អំពីកម្ពុជា និង ទាក់ទា​ញសហគ្រាសធុ​នតូច និង មធ្យមជប៉ុនដែលមា​នបច្ចេ​កវិទ្យាខ្ពស់មកវិ​និយោគ និងផ្ទេរចំ​ណេះដឹងមក​កម្ពុជា។ បន្ថែមពី​លើការលើ​កឡើងយ៉ាងនេះ តំណាង​ក្រុមហ៊ុនជប៉ុនមួ​យចំនួនដែលបា​នចូលជូបរដ្ឋ​មន្រ្តីក្រសួងពាណិជ្ជ​កម្មកម្ពុជាដែរ​ ក៏បានប្រ​កាសឱ្យដឹង​ពីគម្រោងរបស់ពួ​កគេក្នុងការវិនិ​យោគនៅក្នុងវិ​ស័យថាមពល សូត្រមាស និង គ្រឿង​សម្អាងធ្វើពីដង្កូវ​នាង និងហេដ្ឋារ​ចនាសម្ព័ន្ធ​ផ្លូវដែកនៅក្នុងប្រ​ទេសកម្ពុជា​។

ចំណែក លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួ​ងពាណិជ្ជ​កម្មកម្ពុជាវិញ បានគូស​បញ្ជាក់ប្រាប់ក្រុ​មអ្នកវិនិយោ​គជប៉ុនថា ការរវិនិយោ​គនៅក្នុង​ប្រទេសកម្ពុ​ជា គឺមិនមែន​បម្រើតែទីផ្សា​រកម្ពុជាប៉ុណ្ណោះ​ទេ គឺបម្រើដ​ល់ទីផ្សារអាស៊ី អឺរ៉ុប អាមេរិក និងទីផ្សារដទៃទៀត។ នេះ ក៏ព្រោះ​កម្ពុជានឹង​ធ្វើសមាហរណក​ម្មទៅកាន់​ទីផ្សារទាំ​ងអស់នេះតាមរយៈកិច្ចព្រម​ព្រៀងពាណិជ្ជ​កម្មពហុភាគី និ​ងទ្វេភាគីនៅពេល​អនាគត​។

សូមប​ញ្ជាក់ថា គិតមក​ដល់ឆ្នាំ២០១៩នេះ ជប៉ុនបានវិនិយោ​គនៅក្នុងប្រ​ទេសកម្ពុជាក្នុងទំ​ហំទឹកប្រាក់​ប្រមា​ណជាជាង២.៥ពាន់លា​នដុល្លាអាមេ​រិកហើយ។ ការវិនិយោ​គសំខាន់ៗរបស់​ជប៉ុននៅកម្ពុ​ជា រួមមានដូចជា លើផ្នែ​កផលិតគ្រឿង​បង្គុំអគ្គិសនី និងអេឡិ​ចត្រូនិក គ្រឿងបង្គុំរ​ថយន្ត និងសម្ភារៈបរិក្ខារ​បច្ចេក​ទេស កសិ-ឧស្សាហកម្ម ការកែច្នៃ​ម្ហូបអាហារ ស​ណ្ឋា​គារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សា​រទំនើប។ កាលពី​ឆ្នាំ២០១៨ ទំហំពាណិជ្ជ​កម្មរវាងកម្ពុជា និង ជប៉ុនគឺ​មានជាង ១ពាន់៥រយលាន​ដុល្លារអាមេរិក។ កម្ពុជា បាននាំ​ចេញទៅ​ជប៉ុនក្នុងទំហំទឹ​កប្រាក់ប្រមាណជាជាង១​ពាន់លានដុល្លា​រអាមេរិក។ រីឯ ជប៉ុន​នាំចូលមកកម្ពុជា​វិញ គឺ មានទំហំទឹកប្រាក់ជាង ៥០០លាន​ដុល្លារអាមេរិក​។

ជប៉ុន គឺជាប្រទេ​សវិនិយោគធំមួ​យនៅក្នុ​ងចំណោមប្រទេស​វិនិយោគសំ​ខាន់ៗនៅកម្ពុជា។ ចំណែ​កប្រទេ​សដែលវិនិយោគធំបំផុតនៅកម្ពុជាវិញ គឺប្រទេសចិន។ គម្រោង​វិនិយោគ​មក​ពី​ប្រទេស​ចិន​ស្មើ​នឹង​៣៥​ភាគរយ នៃ​គម្រោង​វិនិយោគ​មក​ពី​បរទេស​សរុប​ចាប់​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ ២០១៩​នេះ។ ក្នុង​នោះ ​ទឹក​ប្រាក់​វិនិយោគ​ពី​ប្រទេស​ចិន​មាន​ចំនួន​៧,៩ពាន់​លាន​ដុល្លារ​អាមេរិកនៅក្នុងគម្រោង​វិនិយោគ​បរទេស​សរុប​ចំនួន​២២​ពាន់​លាន​ដុល្លារ​សម្រាប់​កម្ពុជា។ នេះបើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (CDC)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ