អានតួអត្ថបទ
កម្ពុជា-សង្គម

​លោក ហេង សួរ៖ ​វេទិកា​ការងារ​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​ដល់​ក្រុមហ៊ុន និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ​

វេទិកាការងារផ្តល់អត្ថប្រយោជន៍ច្រើន ដល់ក្រុមហ៊ុន និង អ្នកកំពុងស្វែងរកការងារធ្វើ
វេទិកាការងារផ្តល់អត្ថប្រយោជន៍ច្រើន ដល់ក្រុមហ៊ុន និង អ្នកកំពុងស្វែងរកការងារធ្វើ @Internet

ទីភ្នាក់​ងារ​ជាតិ​មុខ​របរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ នៅថ្ងៃទី១៦ ខែ​មករា​ស្អែក​នេះ​នឹង​រៀប​ចំ​វេទិកា​ការងារ ដែល​ផ្តល់​ឳកាស​ការងារ​ជាង​៨០០​កន្លែង។ នេះ​ជា​ឆ្នាំ​ទី៣​ហើយ​ដែល​ក្រសួង​បាន​រៀប​ចំ​វេទិកា​នេះ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ដែល​កំពុង​ស្វែង​រក​ការងារ​។ ហើយ​ដើម្បី​ទទួល​ការងារ សិស្ស និស្សិត និង​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ ត្រូវ​ត្រៀម​យក​ប្រវត្តិ​រូប​សង្ខេប (CV) ទៅ​ចូល​រួម​ដាក់​ពាក្យ​ផ្ទាល់ និង​សម្ភាស​ផ្ទាល់​ជាមួយ​អ្នក​តំណាង​ក្រុម​ហ៊ុន​នៅ​នឹង​កន្លែង​។ ហើយ​លទ្ធ​ផល​នឹង​ត្រូវ​ផ្តល់​ជូន​ភ្លាមៗ​ក្រោយ​ចប់​ការ​សម្ភាស​។ លោក ហេង សួរ រដ្ឋ​លេខា​ធិការ​និង​ជា​អ្ន​ក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​កត់​សម្គោល់​ថា សកម្ម​ភាព​នេះ​ត្បិត​តែ​មិន​ទាន់​ដោះ​ស្រាយ​តម្រូវ​ការ​របស់​វិស័យ​ឯក​ជន​ក៏​ដោយ តែ​វា​ពិត​បាន​ជួយ​សម្រួល និង​ផ្តល់​អត្ថ​ប្រយោជន៍​ទាំង​សង​ខាង ​ទាំង​ក្រុម​ហ៊ុន និង អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ។ 

ផ្សាយពាណិជ្ជកម្ម

ដូច្នេះ​សម្រាប់​សិស្ស និស្សិត និង​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ អាច​ត្រៀម​យក​ប្រវត្តិ​រូប​សង្ខេប (CV) ដើម្បី​ចូល​រួម​ដាក់​ពាក្យ​ផ្ទាល់ និង​សម្ភាស​ផ្ទាល់​ជាមួយ​អ្នក​តំណាង ក្រុមហ៊ុន​ចាប់​ពី​ម៉ោង ០៨៖០០ព្រឹក ដល់​ម៉ោង០៥៖០០ល្ងាច នៅ​មជ្ឈ​មណ្ឌល​ការងារ​រាជ​ធានី​ភ្នំពេញ ស្ថិត​នៅ​ក្នុង​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ