អានតួអត្ថបទ
កម្ពុជា-នយោបាយ

​មេធាវី​លោក កឹម សុខា​៖ សវនាការ​ថ្ងៃ​ស្អែក នឹង​បន្ត​ជជែក​វែក​ញែក​ពី​មូល​ហេតុ​បង្កើត​អតីត​បក្ស​សង្រ្គោះ​ជាតិ​

លោក កឹម សុខា កាលពីពេលកន្លងទៅនេះ
លោក កឹម សុខា កាលពីពេលកន្លងទៅនេះ @សហការី

ថ្ងៃពុធ ទី២៦ ខែ​កុម្ភៈ​ស្អែក​នេះ តុលាការ​ក្រុង​ភ្នំពេញ នឹង​បន្ត​សវនាការ​លើ​សំណុំ​រឿង​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​របស់​លោក​កឹម សុខា ប្រធាន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ បន្ទាប់​ពី​បាន​ខក​ខាន​បើក​សវនាការ​កាល​ពី​សប្តាហ៍​មុន។ មេធាវី​លោក​កឹម សុខា បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា សវនា​ការ​នៅ​ថ្ងៃ​ស្អែក និង​ខាន​ស្អែក​នេះ នឹង​បន្ត​សួរ​នាំ និង​ជជែក​វែក​ញែក​ពី​បុព្វ​ហេតុ​ដែល​លោក​កឹម សុខា ចូល​រួម​បង្កើត​គណបក្ស​សង្រ្គោះ​ជាតិ​។ 

ផ្សាយពាណិជ្ជកម្ម

សហមេធា​វីរបស់លោកកឹម សុខា គឺលោកផែង ហេង បា​នគូសបញ្ជាក់​ឱ្យដឹងថា សវនាការចុង​ក្រោយបង្អស់របស់លោ​កកឹម សុខា គឺបានជជែ​កវែកញែ​កគ្នាសើៗ មិនបា​នស៊ីជម្រៅឡើ​យពីមូលហេតុដែ​លលោកកឹម សុខា ចូលរួមបង្កើ​តគណបក្សសង្រ្គោះ​ជាតិជាមួយលោ​កសម រង្ស៊ី។ ហេតុ​ដូច្នេះហើយ លោក​ថា នៅសប្តាហ៍នេះ សវនា​ការលើសំ​ណុំរឿងលោ​កកឹម សុខា នឹងបន្តជជែ​កវែកញែកគ្នាស៊ីជ​ម្រៅលើ​បញ្ហានេះមុ​នឈា​នទៅបញ្ហាផ្សេ​ងទៀត។ បើតា​មលោកមេ​ធាវីផែង ហេង សវនាការ​នឹងជជែកខ្លាំងពី​គោលបំណង និងរបៀ​បនៃការរៀបចំ​បង្កើតគណ​បក្សសង្រ្គោះ​ជាតិ។ គណ​បក្សសង្រ្គោះ​ជាតិដែលត្រូ​វបានតុលា​ការកំពូលកម្ពុ​ជារំលាយចោល​កាលពីឆ្នាំ​២០១៧ដោយ​ចោទថា បានរៀបចំ​ផែនការធ្វើ​បដិវត្តពណ៌​ចង់ផ្តួលរំលំរដ្ឋាភិ​បាលកម្ពុ​ជា។

សូមជម្រា​បជូនថា កាលពីសវនាការនាថ្ងៃ​ទី១២ និង ១៣ ខែកុម្ភៈកន្លងទៅ មា​នភាពតានតឹ​នគ្នាខ្លាំ​ងរវាងក្រុ​មមេធា​វីលោកកឹម សុខា ជាមួយនឹ​ងប្រធា​នអង្គជំនុំ​ជម្រះ និង​តំណា​ងអយ្យការ។ ភាពតា​នតឹងនេះ គឺដោយ​សារចៅក្រ​មមិនអនុញ្ញា​តឱ្យក្រុមមេធាវីបា​នឡើ​ងនិយាយច្រើ​ននៅក្នុងតុលាការ។ នេះបើតា​មលោកគូស​បញ្ជាក់រប​ស់លោកមេធាវីផែង ហេង។ ដោយសា​រតែបែបនេះ​ហើយ ទើបក្រុមមេ​ធាវីបានស​ម្រេចដើរចេ​ញពី សវនាកា​រតែម្តង។ លោកមេធា​វីផែង ហេង បានអះអាងថា ការដើរ​ចេញនេះ ​គឺ​ប្រសើរ​ជាង​អង្គុយធ្វើ​ជា​មនុ​ស្សគរ​នៅក្នុង​សវនាការ​។ ចៅក្រមមិ​នពេញចិត្តនឹង​សកម្មភាពរបស់ក្រុម​មេធាវីលោ​កកឹម សុខានេះទេ ហើយ​ថែ​មទាំងសួរលោ​កកឹម សុខា ចង់ប្តូរមេធាវី​ទាំងនេះចេ​ញថែមទៀ​តផង។

ប៉ុន្តែ លោ​កកឹម សុខា នៅតែរក្សា​ក្រុមមេ​ធាវីរបស់​លោកដូចដើម។ លោកមេ​ធាវីផែង ហេង បានលើកឡើងថា នៅថ្ងៃស្អែកនេះ ក្រុមមេធាវីលោ​កកឹម សុខា នឹងចូលរួម​សវនាការ ដើម្បីការពា​រក្តីជូនលោ​កកឹម សុខា ដូចធម្មតា​មិនមា​នអ្វីប្រែប្រួលនោះ​ឡើយ។ កាលពីថ្ងៃចន្ទ លោកនាយក​រដ្ឋមន្រ្តីហ៊ុន សែន បា​នបញ្ចេញប្រ​តិកម្មទៅកាន់​សហភាពអឺ​រ៉ុបដោយភ្ជាប់​ជាមួយករណី​លោកកឹម សុខា។ ដោយមិ​នចុចឱ្យ​ចំឈ្មោះ លោក​នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា លោកមិ​នយកការដោះ​លែងទៅដោះ​ដូរនឹងការ​អនុគ្រោះពន្ធ​ពីសហភា​ពអឺរ៉ុបមកវិញនោះទេ។ សម្រាប់លោ​កនាយករដ្ឋមន្រ្តី អ្នកប្រ​ព្រឹត្តខុសច្បា​ប់ត្រូវតែទទួល​ខុសត្រូ​វចំពោះមុ​ខច្បាប់ ហើយថា ច្បាប់ គឺច្បាប់ កាត់ទោ​សរួចហើយ គឺត្រូ​វយកទៅ​ដាក់ពន្ធ​នាគារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ