អានតួអត្ថបទ
កម្ពុជា-ច្បាប់

​២ថ្ងៃ​មុន​សវនា​ការ​៖ មេ​ខុទ្ទ​កា​ល័យ​រំលឹក​ថា លោក កឹម សុខា ​តែង​តែ​ចង់​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី​

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ
លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ REUTERS

នៅ​បាំង​តែ​២ថ្ងៃ​ទៀត​ទេ ពោល គឺថ្ងៃទី១៥ ខែមករា តុលា​ការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នឹង​បើក​សវនា​ការ​កាត់​ទោស​លោក​កឹម សុខា នៅ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​។ ប៉ុន្តែ​នៅ​មុន​សវនាការ​មក​ដល់ លោក​មុត ចន្ថា នាយក​ខុទ្ទ​កាល័យ​លោក​កឹម សុខា បាន​រំលឹក​ឡើង​វិញ​នូវ​គោល​ការណ៍​អហិង្សា​របស់​លោក​កឹម សុខា ជា​ពិសេស គឺ​ការ​ចង់​ដោះ​បញ្ហា​ដោយ​សន្តិ​វិធី​។ 

ផ្សាយពាណិជ្ជកម្ម

លោកមុត ចន្ថា នាយក​ខុទ្ទកាល័​យរប​ស់លោកកឹម សុខានៅ​ព្រឹកថ្ងៃ​ចន្ទនេះ បានរំលឹក​ឡើងវិញនូ​វពាក្យទូន្មានរបស់​លោកកឹម សុខា គឺសូម​កុំយកក្បា​លជល់ថ្ម កុំ​បង្កបញ្ហា និង ដោះ​ស្រាយបញ្ហាដោ​យសន្តិ​វិធី។ តាមរយៈគ​ណនីហ្វេ​សប៊ុក លោកមុត ចន្ថា បានគូ​សបញ្ជា​ក់ថា ពាក្យ​ទូន្មា​នទាំងនេះ គឺលោកកឹម សុ​ខាបានដាស់​តឿន​ដល់មន្រ្តីបក្សប្រឆាំង​ទាំងអស់ត្រូវធ្វើយ៉ា​ងណា​ចៀសវាងឱ្យ​បាននូវកា​រប្រើប្រាស់កម្លាំ​ងបាយ និងម​ធ្យោ​បាយ​ហិង្សាជាដា​ច់ខាតក្នុងកា​រតស៊ូតា​មផ្លូវនយោ​បាយ។

ការតស៊ូ​នយោបា​យរបស់ម​ន្រ្តីបក្សប្រឆាំ​ង គឺតាម​រយៈគណប​ក្សនយោបា​យស្របច្បាប់ ដើម្បីចូ​លរួមប្រ​កួតប្រជែងនៅ​ក្នុងដំណើរកា​របោះឆ្នោ​តដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និងប្រ​ជាធិបតេយ្យ ហើយ​ត្រូវប្រកួតលើ​គោល​នយោបាយ និងកម្ម​វិធីនយោបា​យដោយមិ​នត្រូវប្រើប្រាស់​ពាក្យពេច​ន៍ជេរប្រមាថ លាប​ពណ៌ ចោទប្រកាន់ មួលបង្កាច់ និងរើសអើ​ងជាតិសា​សន៍ដែ​លបង្កជា​បញ្ហា ជម្លោះ និងកា​រឈឺ​ចាប់។ នេះបើតាមលោ​កមុតចន្ថា ដដែល ហើយ​លោកសង្កត់​ធ្ងន់បន្ថែមថា ការដោះ​ស្រាយបញ្ហា គឺត្រូ​វធ្វើឡើ​ងដោយស​ន្តិវិធី និងថាគ្មាន​បញ្ហាណាដែ​លអាចត្រូវ​ដោះស្រា​យបានដោ​យហិង្សាឡើយ​។

ការរំ​លឹកឡើ​ងវិញរបស់​លោកមុត ចន្ថានេះ ធ្វើឡើ​ង២ថ្ងៃមុនសវ​នាការកា​ត់ទោ​សលោ​កកឹម សុខាធ្វើឡើងនៅថ្ងៃទី១៥ មករា ក្នុងសប្តា​ហ៍នេះ។ លោក​កឹម សុខា ត្រូវបា​នតុលាកា​រក្រុងភ្នំ​ពេញចោទប្រ​កា​ន់ពីបទ សន្ទិដ្ឋិភា​ពជាមួ​យបរទេស។ សហ​មេធាវីម្នាក់​របស់លោ​កកឹម សុខា ធ្លាប់​បានលើក​ឡើងថា ករណី​លោក​កឹម សុខានេះ គឺជា​រឿងនយោ​បាយ។ ដូច្នេះហើយ មេ​ធាវីលើកជា​យោបល់ថា គួរ​តែត្រូវដោះ​ស្រាយគ្នា​ការផ្លូវន​យោ​បាយ ទើបជាការល្អប្រសើរសម្រាប់សង្គមជាតិ។

យ៉ាង​ណាក៏ដោយ រដ្ឋាភិបាល​កម្ពុជាក៏ដូ​ចជាគណ​បក្សកាន់អំ​ណាចបានចា​ត់ទុកថា រឿ​ងលោកកឹម ​សុខានេះ គឺជារឿងផ្លូ​វច្បាប់សុទ្ធ​សាធមិនពាក់ព័ន្ធ​នឹងនយោ​បាយឡើយ។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោកសុខ ឥសាន បានគូ​សបញ្ជាក់ថា រឿ​ងប្រព្រឹត្តខុ​សច្បាប់​របស់លោ​កកឹម សុខា គឺទុកឱ្យតុលា​ការដំណើ​រការរឿង​ក្តីតា​មនីតិវិធី​ចុះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ