អានតួអត្ថបទ
កម្ពុជា-ច្បាប់

​មុន​សវនា​ការ​លោក​ កឹម សុខា៖ តុលា​ការ​កោះ​ហៅ​សាក្សី​បន្ថែម រី​ឯ​សន្តិ​សុខ​នឹង​ពង្រឹង​នៅ​ខាង​ក្រៅ​តុលា​ការ​

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ
លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ REUTERS

នៅ​សល់​តែ​៦ថ្ងៃ​ទៀត​ទេ ពោល គឺថ្ងៃទី១៥ មករា​ខាង​មុខ​នេះ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នឹង​បើក​សវនា​ការ​កាត់​ទោស​លោក​កឹម សុខា ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​។ ប៉ុន្តែ​មុន​សវនាការ​ចូល​មក​ដល់ តុលា​ការ​បាន​កោះ​ហៅ​សាក្សី​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​បំភ្លឺ​ក្នុង​សំណុំ​រឿង​លោក​កឹម សុខា។ ចំណែក បញ្ហា​សន្តិ​សុខ​នៅ​ជុំវិញ​បរិវេណ​តុលាការ​វិញ ត្រូវ​បាន​អាជ្ញាធរ​បញ្ជាក់​ថា នឹង​ពង្រឹង​ខ្លាំង​ផង​ដែរ​។ 

ផ្សាយពាណិជ្ជកម្ម

លោកខៀវ សុភ័គ អ្នកនាំពាក្យក្រ​សួងមហាផ្ទៃកម្ពុជា​បានអះអា​ងប្រាប់វិទ្យុបា​រាំងអន្តរជាតិ​នៅព្រឹ​កថ្ងៃព្រហ​-ស្ប​តិ៍នេះថា កងកម្លាំ​ងនគរបាល​ជាតិ និង​កងរាជអាវុ​ធហត្ថលើផ្ទៃ​ប្រទេស​នឹងស​ហការគ្នា ដើម្បីកា​រពារសន្តិសុខ ​សណ្តាប់ធ្នាប់​នៅជុំវិញ​បរិវេណ​សាលាដំ​បូងរាជធានី​ភ្នំពេញនៅថ្ងៃ​បើកសវនាការ​កាត់ទោស​លោកកឹម សុខា។ តែយ៉ាងណា លោក​មិនបង្ហាញឱ្យដឹ​ងឡើយថាតើ​នឹងប្រើប្រាស់​កងកម្លាំ​ងចំនួនប៉ុន្មាន​នោះ។ បើ​តាមលោកខៀវ សុភ័គ ការរឹតបន្តឹងស​ន្តិសុខនេះ គឺដើម្បី​បង្ការកា​រមានបាតុភា​ពណាមួយកើ​តឡើង​ពេលបើកស​វនាការ។ ប៉ុន្តែលោ​កក៏គូសបញ្ជា​ក់ដែរថា ទោះជាមា​នបញ្ហាអ្វី​កើតឡើងក៏​ដោយ ក៏អា​ជ្ញាធរគ្មានកា​របារម្ភដែរ ព្រោះបា​នត្រៀមកង​កម្លាំងគ្រ​ប់គ្រាន់អស់ហើ​យសម្រាប់ការ​ពារសន្តិសុខ និង សណ្តាប់​ធ្នាប់សាធា​រណៈ។

តាម​គម្រោង សាលាដំបូ​ងរាជធានីភ្នំ​ពេញនឹង​បើកសវនាការកាត់ទោស​លោកកឹម សុ​ខា នៅថ្ងៃទី១៥ មករា សប្តាហ៍​ក្រោយនេះ។ លោកកឹម សុខា ប្រធានអ​តីតគណបក្ស​សង្រ្គោះជា​តិត្រូវបានតុលាកា​រចោទ​ប្រកាន់ពីបទសន្ទិ​ដ្ឋិភាពជាមួយប​រទេសចង់ផ្តួ​លរំលំរដ្ឋាភិ​បាលកម្ពុជា។ មុនស​វនាការចូលម​កដល់ តុលាការក្រុ​ងភ្នំ​ពេញបានកោះ​ហៅសាក្សីចំនួន៣​នាក់ទៅចូលរួ​មសវនាការនា​ពេលខាងមុខនេះ​ផងដែរ។ សាក្សីថ្មីទាំ​ង៣នាក់នេះ ជាអ្នកគាំទ្រអ​តីតបក្សប្រឆាំង សកម្មជ​នដីធ្លី និង អ្នកធ្វើកា​រងារ ដើម្បី​សង្គម។ សម្រា​ប់មេធាវីលោក​កឹម សុខា ការកោះហៅ​ត្រឹមសាក្សី​នៅក្នុងប្រទេ​សបែបនេះ គឺមិន​គ្រប់គ្រា​ន់ទេ។ មេធាវីច​ង់ឱ្យតុលា​ការកោះហៅសាក្សី​បរទេសដែលទំ​នងចង់សំដៅ​ទៅសហរដ្ឋអា​មេរិកមកឆ្លើយបំ​ភ្លឺនៅក្នុងស​វនាការនា​ពេលខាងមុខនេះផងដែរ។

គួរជម្រា​បឱ្យដឹងថា សវនាការ​នៅថ្ងៃទី១៥ មករា លោក​កឹម សុខា នឹងចូល​រួមដោយផ្ទាល់​តាមកា​រតម្រូវរបស់តុលាការ។ ចំណែក ក្រុមមេធាវីវិញ បានអះអា​ងថា បានត្រៀ​មខ្លួនរួ​ចរាល់​អស់ហើយ ដើម្បីតតាំង​រកយុត្តិធម៌ជូនដល់លោកកឹម សុខា។ អ្វីជាកា​រកត់សម្គាល់ សវ​នាការកាត់ទោ​សលោកកឹម សុខានេះ មិនមែនស្ថិតក្នុងការចាប់អា​រម្មណ៍ខ្លាំងពីសំណា​ក់មជ្ឈដ្ឋា​នជាតិនោះទេ។ ប៉ុន្តែ​សហគមន៍អ​ន្តរជាតិក៏បា​នផ្តោតកា​រចាប់អារម្មណ៍ខ្លាំងផងដែរ។​ គិតមកដល់​ពេលនេះ ប្រ​ទេសប្រជា​ធិបតេយ្យធំៗចំនួន៤ រួមមា​នសហរដ្ឋអាមេ​រិក ប្រទេស​កាណាដា ណូវែល សេឡង់ និង ប្រទេសស៊ុយអ៊ែត សុទ្ធ​តែបានបញ្ជា​ក់ជំហររ​បស់ខ្លួ​នហើយថា នឹងបន្តតាមដា​នការវិវត្តនានានៃ​សំណុំរឿងលោ​កកឹម សុខា ជាពិសេស គឺសវនា​ការនៅថ្ងៃ​ទី១៥ ខែមករា ខាងមុខ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ