អានតួអត្ថបទ
កម្ពុជា-សង្គម

​ផលិត​ផល​ខ្មែរ​បាន​ចូល​រួម​ដាក់​តាំង​នៅ​ក្នុង​ពិព័ណ៌​វប្បធម៌ និង​ផលិត​ផល​អាស៊ាន​ក្នុង​ទីក្រុង​បាង​កក ប្រទេស​ថៃ​

ផលិតផលខ្មែរបានចូលរួមដាក់តាំងនៅក្នុងពិព័ណ៌វប្បធម៌ និងផលិតផលអាស៊ានក្នុងទីក្រុងបាងកក ប្រទេសថៃ
ផលិតផលខ្មែរបានចូលរួមដាក់តាំងនៅក្នុងពិព័ណ៌វប្បធម៌ និងផលិតផលអាស៊ានក្នុងទីក្រុងបាងកក ប្រទេសថៃ @សហការី

ថ្ងៃ​ចន្ទ ទី៤ វិច្ឆិកា​នេះ​ជា​ថ្ងៃទី៣ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ចប្រជុំកំពូលអាស៊ាន​លើកទី៣៥ និង​អាស៊ាន​ជាមួយ​ដៃគូ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ តែ​ទន្ទឹម​នឹង​កិច្ចប្រជុំកំពូល​រវាង​ថ្នាក់ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល អាស៊ាន​ក៏​បាន​រៀបចំ​ការ​តាំង​ពិពណ៌​ផលិផល និង​វប្បធម៌​អាស៊ាន​ដែល​ហៅ​ថា ASEAN STYLES ផង​ដែរ។ ប្រទេស​អាស៊ាន​នីមួយៗ​បាន​បង្ហាញ​ពី​វប្បធម៌ និង​បាន​ដាក់​តាំង​នូវ​ផលិផល​ដែល​មាន​ល្បីល្បាញ ហើយ​ដែល​បាន​ទទួល​ស្គាល់​ជា​លក្ខណៈជាតិ និង​អន្តរជាតិ។ សម្រាប់​កម្ពុជា គឺ​មាន​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ គឺ​ក្រុមហ៊ុន​ផារ៉ាដាយហ្គាដិនកំពតឯកជន និង​ក្រុមហ៊ុន​ខនហ្វីរេល។ គួច គន្ធារ៉ា អ្នកកាសែត​របស់​យើង​ដែល​កំពុង​យកការណ៍​នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​បាន​ជួប​លោក​វ៉ៅ គ័ង អ្នក​តំណាងក្រុមហ៊ុន​ផារ៉ាដាយហ្គាដិនកំពតឯកជន និង​កញ្ញា​ហោ ដាវី នាយករង​ទទួល​បន្ទុក​ផ្នែក​នាំ​ចេញ​របស់​ក្រុមហ៊ុន​ខនហ្វីរេល។ 

ផ្សាយពាណិជ្ជកម្ម

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ