អានតួអត្ថបទ
កម្ពុជា-សង្គម

​មន្រ្តី​ជំនាញ៖ ដំណាំ​ខ្មែរ​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​វៀត​ណាម​និង​ថៃ​ទេ ព្រោះ​នៅ​កម្ពុជា​អ្វីៗ​សុទ្ធ​តែ​ថ្លៃ​ជាង​គេ​

បន្លែបៃតងខ្មែរស្រស់ៗ
បន្លែបៃតងខ្មែរស្រស់ៗ @Internet

មន្រ្តី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ដំណាំ​កសិកម្ម​របស់​កម្ពុជា​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​ដំណាំ​នៃ​ប្រទេស​ជិត​ខាង រួមមាន ថៃ និង វៀត​ណាម​បាន​នោះ​ទេ​។ ការ​មិន​អាច​ប្រកួត​ប្រជែង​បាន​នេះ គឺ​ដោយ​សារ​តែ​នៅ​កម្ពុជា អ្វីៗ​សុទ្ធ​តែ​ថ្លៃ​ជាង​ប្រទេស​ទាំង​អស់​នោះ​។ ការ​អះ​អាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ដំណាំ​ផ្សេងៗ​របស់​កម្ពុជា​មិន​ទាន់​មាន​ទីផ្សារ​ទូលំ​ទូលាយ​ដូច​ថៃ និង វៀត​ណាម​។ 

ផ្សាយពាណិជ្ជកម្ម

លោកងិន ឆាយ ប្រតិភូរដ្ឋាភិបា​លកម្ពុជាទទួល​បន្ទុកជាអគ្គ​នាយកនៃអគ្គ​នាយកដ្ឋានក​សិកម្មនៃក្រសួងកសិក​ម្មបានលើកឡើងថា នៅកម្ពុជា គេអា​ចដាំដំណាំ​អ្វីក៏បានដូចនៅ​ប្រទេសថៃ និង វៀតណា​មដែរ ប៉ុន្តែ​មិនអាចរកផ​លចំណេញ​បានច្រើនដូចប្រ​ទេសជិត​ខាងឡើយ។ នេះ គឺដោ​យសារតែ​លោកថា នៅកម្ពុ​ជាអ្វីៗសុទ្ធតែថ្លៃ ដូចយ៉ាង ទឹក ភ្លើង ប្រេង ក៏ដូចជា​ការដឹកជញ្ជូ​នជាដើម គឺថ្លៃ​ជាងនៅប្រទេ​សថៃ និង វៀត​ណាម។ ដូច្នេះហើយ ដំណាំរប​ស់កម្ពុជាមិនអាច​ប្រកួតប្រជែ​ងទីផ្សារជាមួ​យដំណាំនៅ​ថៃ និងវៀតណា​មនោះទេ។

លោកងិន ឆាយ បាន​បង្ហាញឱ្យដឹងដូ​ច្នេះនៅក្នុងសិ​ក្ខាសាលាមួយស្តី​ពីវិធីសាស្រ្តក្នុ​ងការវិភាគថ្នាំ​ពុលកសិកម្មក្នុងផលិ​តផលកសិកម្ម និងអា​ហារតាមរយៈ​ម៉ាស៊ីន GC និង MS ដែលរៀ​បចំឡើងដោយក្រុ​មហ៊ុនX-Lab នៅព្រឹកថ្ងៃសុក្រ ទី១០ មករានេះ។ ក្រៅពីបញ្ហាតម្លៃដើ​មថ្លៃជាងប្រទេ​សជិតខាងនេះ លោ​កងិន ឆាយ ក៏បានគូសបញ្ជា​ក់​ឱ្យដឹងផងដែរពី​បញ្ហារបាំងបច្ចេ​កទេស។ របាំងបច្ចេ​កទេសដែ​លលោកបានលើ​កឡើងថា នៅប្រទេសថៃ និង វៀតណាម មានគ្រ​ប់ច្រក​ល្ហកទាំងអស់។ ប៉ុន្តែ​ នៅប្រទេស​កម្ពុជាវិញ មិនមានដូ​ចគេនោះឡើយ។ តែទោះជា​បែបនេះក្តី លោកថា បញ្ហានេះ រដ្ឋាភិបាល​កម្ពុជានឹ​ងពង្រឹងនាពេ​លខាងមុខ។

សូម​បញ្ជាក់ថា បញ្ហាដំណាំ​កសិកម្មកម្ពុជា​នេះ ជាពិសេសបន្លែ​ និង ផ្លែឈើ គឺជាបញ្ហា​រសើបនិងរងកា​ររិះគន់ពីមជ្ឈ​ដ្ឋានទូទៅ។ ប្រជាពលរ​ដ្ឋខ្មែរខ្លះ​បានសម្តែង​ការព្រួយបារម្ភពី​ការហូរចូលនូ​វបន្លែ ផ្លែឈើជា​ច្រើនរយតោនក្នុង​មួយថ្ងៃៗពីប្រទេសវៀតណា​ម ខណៈដំណាំ​នៅក្នុងស្រុ​កមិនសូវ​មានទីផ្សារ។ កម្ពុជាបានចំ​ណាយលុយមិនក្រោម២០​០លានដុល្លារទេក្នុ​ងមួយឆ្នាំៗ ដើម្បី​នាំចូលបន្លែ និង ផ្លែឈើពី​ប្រទេស​ជិតខាង។

ចំណែក ការនាំចេ​ញរបស់កម្ពុជាវិ​ញមិនសូវច្រើ​ននោះទេ។ ទីផ្សារក​សិផលសំខា​ន់ៗរប​ស់កម្ពុជា គឺថៃ និង វៀតណា​ម។ ក្រៅពីនេះ កម្ពុជា​ក៏បាននាំចេញដំណាំ​កសិកម្មខ្លះទៅ​កាន់ទីផ្សារប្រ​ទេសចិន និង សហ​ភាពអឺរ៉ុប។ សម្រាប់ស​ហភាពអឺរ៉ុប កម្ពុជាបា​ននាំចេញបន្លែ​ស្រស់ប្រមាណ​ជា១ពាន់តោនជា​រៀងរាល់ឆ្នាំ។ ដោយឡែកនៅចំពោះ​មុខបញ្ហាកសិ​ផលនេះ ក្រសួងកសិ​កម្មកម្ពុជាមា​នវិធីសាស្រ្ត​ពីរដើម្បីដោះ​ស្រាយ គឺទីមួយ គៀងគរឱ្យមា​នក្រុមហ៊ុនវិនិយោ​គលើការកែច្នៃផ​លិតផលក្នុ​ងស្រុក និង ទីពីរ បន្ត​ស្វែងរកទី​ផ្សារបន្ថែម​ទៀត។ នេះបើតា​មការបញ្ជា​ក់ឱ្យដឹងរបស់​លោកងិន ឆាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ