អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​កំណត់​អត្តសញ្ញាណ​អ្នក​កាត់ត​រូប​ព្រះ​មហាក្សត្រ

ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​សាជាថ្មី​ថា ​អាជ្ញាធរ​ស្គាល់​មុខ​ជន​ ដែល​កាត់​ត​ព្រះ​សិរសា​ព្រះ​មហាក្សត្រ​ដាក់​លើ​មនុស្ស​ផ្សេង​ក្នុង​ទ្រង់​ទ្រាយ​អាសអាភាស​។​
ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​សាជាថ្មី​ថា ​អាជ្ញាធរ​ស្គាល់​មុខ​ជន​ ដែល​កាត់​ត​ព្រះ​សិរសា​ព្រះ​មហាក្សត្រ​ដាក់​លើ​មនុស្ស​ផ្សេង​ក្នុង​ទ្រង់​ទ្រាយ​អាសអាភាស​។​ @rfi/ siv channa

ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​សា​ជាថ្មី​ថា អាជ្ញាធរ​ស្គាល់​មុខ​ជន​ ដែល​កាត់​ត​ព្រះ​សិរសា​ព្រះមហាក្សត្រ​ដាក់​លើ​មនុស្ស​ផ្សេង​ក្នុង​ទ្រង់​ទ្រាយ​អាសអាភាស ហើយ​ពេល​នេះ​អាជ្ញាធរ​សុំ​ពេល​ធ្វើការ​ទាំង​ជាមួយ​ភាគី​ថៃ និង​នៅ​ក្នុង​ប្រទេស។ យ៉ាងណា​ក៏​ដោយ​កិច្ចការ​ងារ​នេះ​នឹង​នៅ​តែ​ក្តៅ​គគុក​ ព្រោះ​ថា​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​គឺ​ជា​អ្នក​បញ្ជា​ផ្ទាល់។

ផ្សាយពាណិជ្ជកម្ម

លោក​ខៀវ សុភ័គ បាន​បញ្ជាក់​ថា ការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​រក​អ្នក​ដែល​កាត់ត​ព្រះ​សិរសា​ព្រះមហាក្សត្រ​ហើយ បាន​ឈាន​ដល់​ការ​កំណត់​មុខ​សញ្ញា ប៉ុន្តែ​អាជ្ញាធរ​ត្រូវ​ការ​ពេល​វេលា ដើម្បី​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជន​អ្នក​ដែល​ពាក់ព័ន្ធ។ អ្នកនាំពាក្យ​បាន​គូស​បញ្ជាក់​ថា ប្រតិបត្តិការ​នេះ​គឺ​ជា​បទ​បញ្ជា​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ផ្ទាល់ ដែល​ត្រូវ​តែ​ឈាន​ដល់​ការ​ឃាត់​ខ្លួន​អ្នក​ ដែល​ប្រមាថ​ដល់​ព្រះ​មហាក្សត្រ។ អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​គ្នា​ចំនួន ៣​រូប​នៅ​កម្ពុជា ហើយ​ក្នុង​នោះ​ក៏​មាន​ដែរ​ជនជាតិ​ថៃ ដែល​កាល​ពី​ថ្ងៃ​ទី​ ២៥ធ្នូ កន្លង​ទៅ បាន​ប្រើ​បច្ចេក​វិទ្យា​កាត់​ត​ព្រះ​សិរសា​ព្រះ​មហាក្សត្រ​ដាក់​លើ​ខ្លួន​មនុស្ស​ស្រាត ហើយ​បង្ហោះ​ចូល​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក។ ភ្លាម​ៗ​ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ស្រាវជ្រាវ​វែក​មុខ​រក​អ្នក​ដែល​បង្ហោះ​និង​អ្នក​ដែល​ពាក់ព័ន្ធ។ រដ្ឋាភិបាល​បាន​បញ្ជាក់​ថា ការ​ប្រមាថ​ព្រះ​មហាក្សត្រ គឺ​ជា​ការ​ប្រមាថ​ដល់​ឪពុក​ម្តាយ​របស់​ជនជាតិ​កម្ពុជា​យ៉ាង​ដូច្នោះ​ដែរ។

 
គួរ​បញ្ជាក់​ថា រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ ដែល​ជា​ច្បាប់​កំពូល​របស់​រដ្ឋ បាន​ការពារ​ព្រះ​មហាក្សត្រ​ដែល​មិន​អាច​នរណា​ប៉ះពាល់​ព្រះអង្គ​បាន​ឡើយ។ ចំពោះ​ករណី​នៃ​ការ​កាត់ត​រូបភាព​នេះ ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា បាន​ស្នើ​ឱ្យ​សារធារណៈ​មតិ​ត្រូវ​អត់​ធ្មត់ និង​ទុក​ចិត្ត​អាជ្ញាធរ​ក្នុង​ការ​ស្រាវជ្រាវ ហើយ​ឈាន​ដល់​ការ​ចាប់​ខ្លួន​តែ​ម្តង។ ហើយ​ថា​អាជ្ញាធរ​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​អ្នក​ដែល​ពាក់ព័ន្ធ​នោះ​ទេ​ ព្រោះ​ខ្លាច​ការ​រត់​គេច​ខ្លួន។

យ៉ាងណា​ក៏​ដោយ អ្នក​តាមដាន​សង្គម​បាន​គាំទ្រ​ចំពោះ​ការ​ចាត់​វិធានការ​របស់​អាជ្ញាធរ ក្នុង​ករណី​ដែល​មាន​អ្នក​ប្រមាថ​ដល់​ព្រះ​មហាក្សត្រ​ ដែល​ជា​និមិត្ត​រូប​នៃ​ប្រទេស។ ប៉ុន្តែ​ក៏​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ក៏​ត្រូវ​ធ្វើ​ការ​ដោយ​តម្លាភាព ហើយ​មិន​ត្រូវ​យក​លេះ​នេះ​ទៅ​ទម្លាក់​លើ​ជន​ដែល​មិន​មាន​កំហុ​សនោះ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ