អានតួអត្ថបទ
កម្ពុជា-ច្បាប់

​សង្គម​ស៊ីវិល ស្នើ​ទៅ​ប្រធាន​រដ្ឋ​សភា​សុំ​មើល​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​របប​សន្តិ​សុខ​សង្គម ​និង​ទាម​ទារ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ពេញ​លេញ​

លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា
លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា @សហការី

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហព័ន្ធ​សហជីព​ចំនួន​១១ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ជាតិ ដើម្បី​ស្នើ​សុំ​អត្ថបទ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​របប​សន្តិ​សុខ​សង្គម និង​សុំ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ពេញ​លេញ​ជាមួយ​អ្នក​ពាក់​ព័ន្ធ​គ្រប់​វិស័យ​។ ការ​ស្នើ​របស់​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល និង​សហជីព​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សេច​ក្តី​ព្រាង​ច្បាប់​នេះ បាន​ទៅ​ដល់​ដៃ​រដ្ឋ​សភា​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រោយ​ពី​គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា បាន​អនុម័ត​កាល​ពី​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​ទី២​ខែសីហា​កន្លង​ទៅ។ លោក គង់ អាទិត្យ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (ស៊ីខៅឌូ) ថ្លែង​ថា​ក្រុម​អ្នក​សហ​ជីព និង​សង្គម​ស៊ីវិល ពិត​ជា​ចង់​ដឹង​ចង់​ឃើញ​ខ្លឹម​សារ ដែល​បាន​កែ​ប្រែ នៅ​ក្នុង​សេច​ក្តី​ព្រាង​ច្បាប់​នេះ ខណៈ​អត្ថបទ​នេះ បាន​ឆ្លង​កាត់​ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់​កាល​មួយ​។ 

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍របស់លោក គង់ អាទិត្យ ដែលរៀបចំដោយ ញឺម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ