អានតួអត្ថបទ
កម្ពុជា-នយោបាយ

​ក្រសួង​ការ​បរទេស​មោឃ​ភាព​លិខិត​ឆ្លង​ដែន​សកម្មជន​២៧​រូប ខណៈ​សកម្ម​ជន​ចោទ​ថា​ជា​ការ​បំបិទ​សិទ្ធិ​ធ្វើ​ដំណើរ​របស់​ពួក​គេ​

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា @សហការី

សកម្មជន​គណបក្ស​ប្រឆាំង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បង្ហាញ​លិខិត​មួយ​ច្បាប់​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ដែល​មាន​រាយ​ឈ្មោះ​មនុស្ស​ចំនួន​២៧នាក់ កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ថា​ពួក​គេ ដែល​ជា​ថ្នាក់​ដឹក​នាំ និង​សកម្ម​ជន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ក្រសួង​ធ្វើ​មោឃ​ភាព​លិខិត​ឆ្លង​ដែន​។ ហ្វេស​ប៊ុក​សកម្ម​ជន​ឈ្មោះ «សភា មយូរ៉ា» បាន​ចាត់​ទុក​ទង្វើ​របស់​ក្រសួង​ការ​បរទេស​ដូច្នេះ​ថា ជា​ចេតនា​បន្ត​រិត​ត្បិត​សិទ្ធិ​មូល​ដ្ឋាន​ក្នុង​ការ​ធ្វើ​ដំណើរ និង​សេរី​ភាព​ឯក​ជន​របស់​ពួក​គេ​។ ក៏​ប៉ុន្តែ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​ថ្ងៃ​នេះ​ថា ការ​ធ្វើ​មោឃ​ភាព​លិខិត​ឆ្លង​ដែរ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២០​ខែវិច្ឆិកា​កន្លង​ទៅ គឺ​ដោយ​សារ​តែ ក្រសួង​មហាផ្ទៃ​បាន​ផ្តល់​ព័ត៌មាន​មក​ថា​អ្នក​ទាំង​២៧​នាក់​នេះ មាន​ដីកា​ចាប់​ខ្លួន​ពី​តុលា​ការ​។ 

ផ្សាយពាណិជ្ជកម្ម

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ