អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក ព្រាប ចាន់​ម៉ារ៉ា​៖ ពលរដ្ឋ​ខ្មែរ​នឹង​ចាប់​អារម្មណ៍​លើ​ល្ខោន​ខោល​ឡើង​វិញ បន្ទាប់​ពី​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​

សំឡេង ១១:៥៦
ការ​សម្តែង​ល្ខោនខោលរបស់ខ្មែរ
ការ​សម្តែង​ល្ខោនខោលរបស់ខ្មែរ @សហការី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នារា​ត្រី​នេះ គឺ លោក ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធ​បុរស​រង​មហា​វិទ្យាល័យ​បុរាណ​វិទ្យា និង​ជា​គ្រូ​បង្រៀន​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។ កាល​ពី​ថ្ងៃ​ម្សិល​មិញ ល្ខោន​ខោល​របស់​កម្ពុជា ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ បន្ទាប់​ពី​កម្ពុជា​បាន​ដាក់​ឯកសារ​នេះ​កាល​ពី​ខែ​មីនា​ឆ្នាំ​២០១៧​កន្លង​ទៅ​។ លោក ព្រាប ចាន់ម៉ារ៉ា បាន​លើក​ឡើង​ថា ទោះ​បី​ជា​ល្ខោនខោល​បាន​ចុះ ឬ​មិន​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ កូន​ខ្មែរ​ត្រូវ​ជួយ​ថែរក្សា​ទាំង​អស់​គា្ន​ព្រោះ​ជា​សម្បត្តិ​វប្បធម៌​របស់​ដូន​តា។ លោក​បង្ហាញ​ការ​ជឿជាក់​ថា​ពលរដ្ឋ​ខ្មែរ​នឹង​ចាប់​អារម្មណ៍ ល្ខោនខោល​ឡើង​វិញ បន្ទាប់​ពី​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ