អានតួអត្ថបទ
បទយកការណ៍

ពលរដ្ឋ៖ល្ខោនខោលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌអរូបីហើយ តែខ្មែរខ្លួនឯងកុំភ្លេចអភិរក្សផង!

សំឡេង ០៨:២៩
រូបភាព៖ ការ​សម្ដែង​ល្ខោនខោល នៅ​យប់​ថ្ងៃ​សុក្រ​ទី​៣០​វិ​ច្ឆិកា​ឆ្នាំ២០១៨​ នា​សាលសន្និសីទ​ចតុមុខ​
រូបភាព៖ ការ​សម្ដែង​ល្ខោនខោល នៅ​យប់​ថ្ងៃ​សុក្រ​ទី​៣០​វិ​ច្ឆិកា​ឆ្នាំ២០១៨​ នា​សាលសន្និសីទ​ចតុមុខ​ @ក្រសួងវប្បធម៌

«ឈប់​ធៀប​សិល្បៈ​ល្ខោន​ខោល​ខ្មែរ ជាមួយ​ប្រទេស​ក្បែរ​ខាង​ទៀត​ទៅ! តែ​ប្រឹង​អភិ​រក្ស​ចាប់​​ពី​ពេល​នេះ​វិញ» នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​ពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ចូល​រួម​ព្រឹត្ត​ការណ៍​ទូង​ស្គរ អបអរ​ការ​ដាក់​បញ្ជូល​ល្ខោន​ខោល ក្នុង​បញ្ចី​បេតិក​ភណ្ឌ​អរូបីដែល ការ​ទូង​ស្គ​រ ​ធ្វើ​ឡើងនៅ​យប់​ថ្ងៃ​ទី​៣០​វិច្ឆិកា។ តាម​រយៈ​ក្បាល​​​មេក្រូ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ ពលរដ្ឋ​មួយ​ចំនួន​​លើក​ឡើង​ថា ល្ខោនខោល​ត្រូវ​បាន​បញ្ជូលក្នុងបញ្ជីបេតិក​ភណ្ឌ​អ​រូ​បី​​ហើយ ​ខ្មែរ​ខ្លួន​ឯង​កុំភ្លេច​អភិរក្សនិង​បំផុស​មាន​ឲ្យ​ការ​សម្ដែង​គ្រប់កម្មវិ​ធីបុណ្យ​ជាតិ​ផង​​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ