អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

​ពលរដ្ឋ​រស់​នៅ​ខេត្ត​ក្រចេះ​ជា​ច្រើន​គ្រួសារ ឡើង​មក​តវ៉ា​ទាម​ទារ​ឲ្យ​ក្រសួង​ដែន​ដី​ដោះ​ស្រាយ​រឿង​ដី​ធ្លី​

ពលរដ្ឋរស់នៅខេត្តក្រចេះជាច្រើនគ្រួសារ ឡើងមកតវ៉ាទាមទារឲ្យក្រសួងដែនដីដោះស្រាយរឿងដីធ្លី
ពលរដ្ឋរស់នៅខេត្តក្រចេះជាច្រើនគ្រួសារ ឡើងមកតវ៉ាទាមទារឲ្យក្រសួងដែនដីដោះស្រាយរឿងដីធ្លី @សហការី

ពលរដ្ឋ​មក​ពី​ខេត្ត​ក្រចេះ​ជា​ច្រើន​នាក់ បាន​ប្រមូល​ផ្ដុំ​នៅ​ចំហៀង​ក្រសួង​ដែន​ដី នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ ការ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នេះ ត្រូវ​បាន​តំណាង​ប្រជាពលរដ្ឋ​អះអាង​ថា ធ្វើ​ឡើង​ដើម្បី​ឲ្យ​ក្រសួង​ដោះស្រាយ​បញ្ហា​ទំនាស់​ដី​ធ្លី​ នៅស្រុក​ស្នួល​ខេត្ត​ក្រចេះ​។ បញ្ហា​ទំនាស់ដី​ធ្លី​នៅ​ក្រចេះ ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍ​ពី​រដ្ឋា​ភិបាល ហើយ​បណ្ដេញ​ពលរដ្ឋ​ចេញដោ​យបង្ខំ​និង​គ្មាន​សូម្បី​សំណង​។ គួរ​ជម្រាប​ថា ទំនាស់ដីធ្លី​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​នេះ អូសបន្លាយជិត៤ឆ្នាំ។ កាលពីដើមឆ្នាំ២០១៨ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ជម្លោះ​ដី​ធ្លី បាន​ប្រមូល​ផ្ដុំ​គ្នា​បិទ​ផ្លូវ​តវ៉ា បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​សមត្ថកិច្ច ដែល​មាន​ប្រើ​ប្រាស់​អាវុធ​ទៀត​ផង​។ តាម​រយៈ​ការ​ប្រមូល​ផ្ដុំ​តវ៉ា​នៅ​ភ្នំពេញ​ថ្ងៃ​នេះ ពលរដ្ឋបាន​លើក​ឡើង​ពី​ការ​សន្យា​របស់​ក្រសួង​ដែនដី និង​ជំរុញ​ឲ្យ​ក្រសួង​ពន្លឿន​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ជូន​ពួក​គាត់​ឲ្យ​បាន​លឿន​។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​ដោយ អេង គីមហុង អំពីការតវ៉ារបស់ប្រជាពលរដ្ឋខេត្តក្រចេះ ទាក់ទងនឹងរឿងដីធ្លី ថ្ងៃទី២៤ តុលា ឆ្នាំ២០១៨

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ