អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ម៉េង សក្តិធារ៉ា៖ «ដើម្បី​អភិបាល​កិច្ច​ល្អ​និង​តម្លាភាព​ក្នុង​ការ​គ្រប់​គ្រង​ធនធាន​រ៉ែ ក្រសួង​ជំរុញ​ឲ្យ​មាន​ការ​ចូល​រួម​ជា​ពហុភាគី»

សំឡេង ១០:៥២
លោក ម៉េង សក្តិធារ៉ា រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល
លោក ម៉េង សក្តិធារ៉ា រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល

កាល​ពី​ដើម​សប្តាហ៍​នេះ ក្រសួង​រ៉ែ​ និង​ថាមពល បាន​ចុះ​ទៅ​ខេត្ត​កោះកុង ដើម្បី​ពិនិត្យ​មើល​រួម​គ្នា​ជា​លើក​ដំបូង​ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិល លើ​សកម្មភាព​បូម​ខ្សាច់ និង​ផល​ប៉ះពាល់​នានា ទៅ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាសហគមន៍ និង​ធនធាន​ធម្មជាតិ។ លោក ម៉េង សក្តិធារ៉ា រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់​វិទ្យុ​បារាំង​ថា ការ​ចូលរួម​របស់​អង្គការ​សង្គម​ស៊ីវិល​នានា នៅ​ក្នុង​សកម្មភាព​របស់​រដ្ឋ​ដូច្នេះ គឺ​ផ្តើម​ចេញ​ពី​កំណែ​ទម្រង់​របស់​ក្រសួង​រ៉ែ​ និង​ថាម​ពល ដែល​តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​ក្នុង​កិច្ចការ​ការពារ​ធនធាន​ធម្មជាតិរ៉ែ ជា​ពហុភាគី។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ