អានតួអត្ថបទ
កម្ពុជា-សង្គម

​មក​ដល់​ព្រឹក​ថ្ងៃ​ទី២៣​មករា​នេះ កម្ពុជា​មិន​ទាន់​មាន​ករណី​ជំងឺ​រលាក​សួត បង្ក​ដោយ​វីរុស​កូរ៉ូ​ណា ប្រភេទ​ថ្មី​នៅ​ឡើយ​ទេ​

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល @សហការី

លោក​ស្រី​វេជ្ជ​បណ្ឌិត ឱ វណ្ណឌីន រដ្ឋ​លេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល​កម្ពុជា នៅ​ក្នុង​សន្និសីទ​កាសែត​ស្តី​ពី«វឌ្ឍន​ភាព​របស់​ក្រសួង​សុខា​ភិបាល និង​បច្ចុប្បន្ន​ភាព​ជំងឺ​រលាក​សួត បង្ក​ដោយ​វីរុស​កូរ៉ូណា ប្រភេទ​ថ្មី» បាន​បញ្ជាក់​ថា​មក​ទល់​ម៉ោង​នេះ កម្ពុជា​នៅ​មិន​ទាន់​មាន​ករណី​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី «ណូវែលកូរ៉ូណា» នេះ​នៅ​ឡើយ​ទេ​។ តាម​លោក​ស្រី ឱ វណ្ណឌីន ក្រសួង​សុខាភិបាល​កម្ពុជា បាន​យក​ទិន្នន័យ​ពី ប្រភព​ចំនួន​ពីរ ដែល​ជា​ប្រភព​ផ្លូវ​ការ សម្រាប់​ផ្សព្វ​ផ្សាយ​ពី​ការ​វិវត្តន៍​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី គឺ​ប្រព័ន្ធ​ទិន្ន​ន័យ​របស់​អង្គការ​សុខ​ភាព​ពិភព​លោក និង​លេខា​ធិការ​អាស៊ាន​នៅ​ក្នុង​វិស័យ​សុខា​ភិបាល​។ ជាមួយ​គ្នា​នេះ លោក​ស្រី ឱ វណ្ណឌីន ឲ្យ​ដឹង​ទៀត​ថា មក​ទល់​ព្រឹក​នេះ ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ បាន​កើត​នៅ​លើ​ជន​ជាតិ​ចិន​ចំនួន​៥៧១​ករណី ស្លាប់​១៧​នាក់ និង​មាន​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​៩៥​ករណី​។ ជា​យោបល់​អ្នក​នាំ​ពាក្យ​រូប​នេះ បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​ខ្មែរ ឲ្យ​ចៀស​វាង​ការ​ធ្វើ​ដំណើរ ទៅ​កន្លែង​មិន​ចាំ​បាច់ មាន​មនុស្ស​ច្រើន ហើយ​ចៀស​វាង​កុំ​ធ្វើ​ដំណើរ​ពេល​មាន​អាការៈ​ក្តៅ​ខ្លួន​។ 

ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ