អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក​ស្រី មួរ សុខហួរ ​ប្រកាស​ហាម​សមាជិក​អតីត​បក្ស​ប្រឆាំង​រិះគន់ និង​ទិតៀន​លើ​លោក​កឹម សុខា​

លោកស្រី មួរ សុខហួរ (ខាងឆ្វេង) និងលោក កឹម សុខា (ខាងស្ដាំ) (រូបភាពឯកសារ)
លោកស្រី មួរ សុខហួរ (ខាងឆ្វេង) និងលោក កឹម សុខា (ខាងស្ដាំ) (រូបភាពឯកសារ) @សហការី

ថ្នាក់​ដឹក​នាំ​អតីត​បក្ស​សង្រ្គោះ​ជាតិនៅ​ថ្ងៃ​សុក្រ​នេះ បាន​រៀប​ចំ​ពិធី​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​ការ​បង្កើត​បណ្តាញ​អតីត​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ហៅ​កាត់​ថា CNRPO នៅ​ក្នុង​ទីក្រុង​ម៊ែល​ប៊ន ប្រទេស​អូស្តា្រលី​។ ពិធី​រំលឹក​ខួប​នេះ បាន​ប្រមូល​ផ្តុំ​ដោយ​តំណាង​អតីត​គណបក្ស​ប្រឆាំង​មក​ពី​ប្រទេស​ដូចជា អាមេរិក សហ​ភាព​អឺរ៉ុប ក៏​ដូច​ជា​ប្រទេស​ណូវែល សេឡង់​ជា​ដើម​។ អតីត​បក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​បាន​រំលឹក​ឡើង​វិញ​នូវ​សមិទ្ធ​ផល​នានា​ដែល​ខ្លួន​សម្រេច​បាន ដូច​យ៉ាង​បាន​ចូល​រួម​រៀប​ចំ​ដំណើរ​មាតុ​ភូមិ​និវត្ត​មក​កម្ពុជា​របស់​លោក​សម រង្ស៊ី និង ការ​ធ្វើ​បាតុ​កម្ម​ផ្សេងៗ​នៅ​ក្រៅ​ប្រទេស​។ 

ផ្សាយពាណិជ្ជកម្ម

ពិធី​រំលឹក​ខួប​នេះ ក៏​មាន​ការ​លើក​ឡើង​ពី​សវនាការ​លើ​លោក​កឹម សុខានៅ​តុលាការ​កម្ពុជា​ផង​ដែរ​។ លោក​ស្រី​មួរ សុខហួរ អនុ​ប្រធាន​អតីតបក្ស​សង្រ្គោះ​ជាតិ​បាន​ចាត់​ទុក​ការ​កាត់​ទោស​លោក​កឹម សុខា ថា ជា​ការ​កាត់​ទោស​លើ​អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ទាំង​អស់​។ ជាមួយ​គ្នា​នេះ លោកស្រីមួរ សុខហួរ ក៏​បាន​ប្រាប់​ឱ្យ​សមាជិក​អតីត​បក្ស​ប្រឆាំង​ទាំង​អស់ ជា​ពិសេស​នៅ​ក្រៅ​ប្រទេស​ឱ្យ​គាំទ្រ​ដល់​លោក​កឹម សុខា ក្នុង​ការ​តតាំង​ជាមួយ​តុលាការ​កម្ពុជា​នេះ​។ មិន​តែ​ប៉ុណ្ណោះ លោក​ស្រី​ក៏​បាន​ប្រកាស​ហាម​មិន​ឱ្យ​សមាជិក​អតីត​បក្ស​ប្រឆាំង​រិះគន់ និង​ទិតៀន​លើ​លោក​កឹម សុខាថែម​ទៀត​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ