អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តម្លៃ​ដី​កំពុង​រាត​ត្បាត​តំបន់​ឧទ្យាន​ជាតិ​របស់​រដ្ឋ​?​

សំឡេង ១០:៥៣
សម្រស់នៃដែនឧទ្យានជាតិរាម ក្នុងខេត្តព្រះសីហនុ
សម្រស់នៃដែនឧទ្យានជាតិរាម ក្នុងខេត្តព្រះសីហនុ @Ream National Park

​​ចលនា​ទន្ទ្រាន​កាន់​កាប់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​បាន​កើត​មាន​នៅ​ឧទ្យាន​ជាតិ​ព្រះ​សីហនុ​(រាម) កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ពី​សំណាក់​មនុស្ស​មួយ​ក្រុម​។ ក្នុង​នោះ​មនុស្ស​ពីរ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ស្នង​ការ​ខេត្ត​ព្រះ​សីហនុ​។ បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​រូបភាព​នៃ​ការ​រុក​រាន​ដី​រដ្ឋ​ដោយ​សារ​តែ​ដី​នៅ​ខេត្ត​ព្រះសីហនុ​មាន​តម្លៃ​ថ្លៃ​។ សម្រាប់​អ្នក​ធ្វើ​ការ​ផ្នែក​អចលន​វត្ថុ​មើល​ឃើញ​ថា រូបភាព​នេះ​កើត​មាន​ស្ទើរ​គ្រប់​ទី​កន្លែង​នៃ​ដី​រដ្ឋ​។ ប៉ុន្តែ​យ៉ាង​មិញ​ទាំង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ផ្នែក​អចលន​វត្ថុ និង​សង្គម​ស៊ីវិល​មូល​មាត់​គ្នា​ថា មាន​តែ​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​ទេ ទើប​បញ្ឈប់​ការ​រុក​រាន​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់​បាន​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ