អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ​ហេង សួរ​៖ ​«​យើង​បាន​ធ្វើការ​ជាមួយ ​​ILO ធ្វើ​​ម៉េច​កុំ​ឲ្យ​អ្នក នយោបាយ​យក​បញ្ហា​ប្រាក់​ឈ្នួល​ធ្វើ​ប្រជា​ភិ​ថុ​ត »

សំឡេង ១០:៥២
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ @Facebook

ស្រប​ពេល ដែល​រដូវ​កាល​ចរចា​ប្រាក់​ឈ្នួល​វិស័យ​វាយនភ័ណ្ឌ បាន​ឈាន​មកដល់ ក្រសួង​ការងារ រួម​​ជាមួយ​អង្គការ​ព​លកម្ម​ខាង​ការងារ​(ILO) ​និង​ភាគី​ពាក់ព័ន្ធ​បាន​ចាប់ផ្តើម​ធ្វើ​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃ​ ស្តី​ពី​គោល​នយោបាយ​ប្រាក់​ឈ្នួល​គឺ​នៅ​ថ្ងៃ​ទី​១៩​និង​ថ្ងៃ​ទី​២០​មិថុនា​នេះ​។​ លោក​ ហេង សួរ ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ ​បាន​ឲ្យ​ដឹងថា ​ការ​ចរចា​ប្រាក់​ឈ្នួល​​អប្បបរ​មា ​ឆ្នាំ​២០១៨ ​ខាងមុខ​នេះ ​ត្រូវបាន​ឯកភាព​គ្នា​តាម​គោលការណ៍​សកល ​នៃ​​អង្គការILO ​​អនុសញ្ញា​លេខ​១៣១ ​ក្នុងនោះ​មាន​កត្តា​សង្គម ​សេដ្ឋកិច្ច​ បំរែបំរួល​នៃ​តម្លៃ ផលិតភាព​ ការ​ប្រកួត​ប្រជែង ​និង​ផល​ប៉ះពាល់​ខាង​ការងារ ​ពោលគឺ​មិន​ទាក់ទង​នឹង​​នយោបាយ​ទេ​​។  

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ