អានតួអត្ថបទ
កម្ពុជា-សង្គម

​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ថ្មី ដែល​មាន​តម្លៃ​ជាង​១៥០០​លាន​ដុល្លារ កំពុង​ស្ថិត​នៅ​ក្នុង​ការ​សាង​សង់​

គម្រោងព្រលានយន្តហោះអន្តរជាតិកម្ពុជាថ្មី
គម្រោងព្រលានយន្តហោះអន្តរជាតិកម្ពុជាថ្មី @FN

បន្ទាប់​ពី​ស្ងាត់​អស់​មួយ​រយៈ​កាល នៅ​ទីបំផុត​ទៅ លោក​ឧកញ៉ា ពុង ឃាវសែ អគ្គ​នាយក​ក្រុម​ហ៊ុន​សាជីវ​កម្ម​វិនិយោគ​ក្រៅ​ប្រទេស (OCIC) បាន​បង្ហើប​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា គម្រោង​សាង​សង់​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ថ្មី​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង​ខេត្ត​កណ្តាល និង​ខេត្ត​តាកែវ កំពុង​ស្ថិត​នៅ​ក្នុង​ការ​សាង​សង់​។ បើ​តាម​គម្រោង ការ​សាង​សង់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​មាន​តម្លៃ​ជាង​១៥០០​លាន​ដុល្លារ​នេះ នឹង​ត្រូវ​សាង​សង់​ឲ្យ​ហើយ​នៅ​ត្រឹម​រយៈ​ពេល​៣​ឆ្នាំ​ទៀត​។ 

ផ្សាយពាណិជ្ជកម្ម

បើតា​មការគូសប​ញ្ជាក់ពីលោក​ឧកញ៉ា ពុង ឃាវសែ អគ្គនាយ​កក្រុមហ៊ុនសាជី​វកម្មវិនិយោគក្រៅប្រ​ទេសកម្ពុជា (OCIC) កាលពីថ្ងៃទី៥ ខែធ្នូ ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មីនេះ គឺកំពុងស្ថិត​នៅក្នុងការ​សាងសង់ ស្ថិតនៅក្រុងតាខ្មៅ និងស្រុកក​ណ្តាលស្ទឹងខេត្ត​កណ្តាល ហើយអាចប៉ះ​តំបន់មួយចំនួនក្នុ​ងស្រុកបាទីខេ​ត្តតាកែវ។ បើតាម​លោក ពុង ឃាវសែ គម្រោងសាងសង់ព្រលា​នយន្តហោះ​អន្តរជាតិថ្មីនេះ អាចនឹងរួ​ចរាល់នៅត្រឹមឆ្នាំ២០២​៣ខាងមុខនេះ​។ នោះប្រ​សិនបើពុំសូវមា​នឧបសគ្គប៉ុន្មា​នពីប្រជា​ជនជាម្ចាស់ដី​ដែលក្រុម​ហ៊ុនកំពុងប្រ​មូលទិញ។

ការបញ្ជាក់​របស់លោក​ឧកញ៉ា ពុង ឃាវសែ នេះ គឺបាន​ធ្វើឡើងនៅក្នុ​ងមហាសន្និបាតបូកសរុប​ការងារប្រ​ចាំឆ្នាំលើកទី៨ របស់ស​មាគមអ្ន​កសាងសង់កម្ពុជា និងពិធី​សម្ពោ​ធបើកការតាំងពិព័រណ៍ ឧស្សា​ហកម្មសំ​ណង់កម្ពុជា-អន្ដរជាតិ ឆ្នាំ២០១៩ កាលពីព្រឹក ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៩នេះ។ បើតាមលោ​ក ពុង ឃាវសែ ការសា​ងសង់ព្រលានយ​ន្តហោះអន្តរជាតិ​ភ្នំពេញថ្មីនេះ នឹងសា​ងសង់លើផ្ទៃដី​ទំហំជាង២៦០​០ហិចតា ក្នុងទឹកប្រា​ក់ជាង​១៥០០លា​នដុល្លារ។ ក្នុងនោះ រដ្ឋាភិបាលកម្ពុ​ជាមាន​ភាគហ៊ុន១០% ចំណែកក្រុម​ហ៊ុនសាជីវកម្មវិ​និយោគក្រៅ​ប្រទេស (OCIC) របស់លោកឧកញ៉ា ពុង ឃាវសែ ដែលស​ហការជាមួយក្រុមហ៊ុនចិ​នមានភា​គហ៊ុនចំនួន៩០%។ ដើម្បី​សាងសង់ព្រលានយ​ន្តហោះអន្តរជាតិ​ភ្នំពេញថ្មីនេះ រដ្ឋាភិបា​លនិងក្រុ​មហ៊ុន OCIC ត្រូវបង្កើតក្រុ​មហ៊ុនថ្មីមួយ ដែលមាន​ឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ីនវេសមិន ឬ Cambodia Airport Investment»។ គម្រោ​ងសាងសង់ព្រលា​នយន្តអន្តរ​ជាតិភ្នំពេ​ញថ្មីនេះ ត្រូវបានប្រ​កាសឡើង នៅក្នុ​ងដំណើរទេ​ស្សនកិច្ចរបស់​លោកនាយករដ្ឋ​មន្ត្រីចិន លី ខឺឈាង មកកាន់​ប្រទេស​កម្ពុជា កាលពីអំឡុ​ង​ខែមករា ឆ្នាំ២០១៨។

លោក ច័ន្ទ សុផល អ្នកវិភា​គសេដ្ឋកិច្ចនិងជានា​យកមជ្ឈមណ្ឌ​លសិក្សាគោល​នយោបាយ​កម្ពុជាបានថ្លែងថា តាម​រយៈគម្រោងដ៏​ធំនេះ​ នឹងជំរុញសកម្ម​ភាពសេដ្ឋកិ​ច្ចនៅក្នុងតំប​ន់ខា​ងលើនេះ ឲ្យមានស​កម្មភាព​សកម្មឡើង ជា​ពិសេសលើ​សកម្មភា​ពដីធ្លី។ បន្ថែ​មលើនេះ វានឹងផ្តល់ផលប្រយោ​ជន៍ដោ​យផ្ទាល់ ដល់ប្រជាពល​រដ្ឋនៅក្នុងតំប​ន់ខាងលើ​នេះផង​ដែរ។

ចំណែកលោក ជា អូន អ្នកនាំពា​ក្យនិងជារដ្ឋ​លេខាធិកា​រអាកាស​ចរស៊ីវិលកម្ពុជា​បានថ្លែង​ដែរថា បច្ចុប្បន្ននេះ ព្រលា​នយន្តហោះអន្ត​រជាតិភ្នំពេញនៅ​ពោធិ៍ចិនតុង មិនអាចពង្រីក​បានទៀតឡើយ ហើយព្រលា​នយន្តហោះ​អន្តរជាតិនេះ ក៏មិនអា​ចឆ្លើយតបទៅនឹ​ងកំណើនភ្ញៀ​វទេសចរណ៍ដែ​លក្នុងមួយឆ្នាំ​ៗបានកើនឡើ​ងប្រមាណ២​០%នោះទេ។ បើតាមអ្នកនាំ​ពាក្យរូបនេះ ក្រៅពីកា​រសាងសង់ព្រ​លានយន្ត​ហោះអន្តរជាតិ​ភ្នំពេញថ្មីនៅ​ខេត្តកណ្តា​លនេះហើយ កម្ពុជាក៏កំពុងសិក្សាក្នុ​ងការសាងសង់​ព្រលានយ​ន្តហោះថ្មីនៅក្នុងខេត្ត​សៀមរាបផ​ងដែរ។ ត្បិតព្រលា​នយន្តហោះ​សៀមរាបបច្ចុ​ប្បន្នដែលស្ថិតនៅជាប់នឹងផ្លូវ​ជាតិ ក៏មិនអាច​ពង្រីកថែមទៀ​តបានឡើយ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ