អានតួអត្ថបទ
កម្ពុជា-សង្គម

​អង្គការ​សង្គម​ស៊ីវិល និង​ក្រសួង​បរិស្ថាន​បង្ហាញ​ភាព​ចម្រូង​ចម្រាស់​បញ្ហា​អភិរក្ស​ព្រៃ​ឡង់​

សម្បត្តិព្រៃឈើ (រូបភាពតំណាង)
សម្បត្តិព្រៃឈើ (រូបភាពតំណាង) @Internet

ការ​ហាម​ឃាត់​ពី​សំណាក់​អាជ្ញាធរ​ចំពោះ​ភាព​សកម្ម​របស់​ប្រជា​ពលរដ្ឋ​មូល​ដ្ឋាន​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ការ​អភិរក្ស​ព្រៃ​ឡង់​។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១០៣ ចេញ​ផ្សាយ​កាល​ពីថ្ងៃទី២៥ ខែកុម្ភៈ។ ភ្លាមៗ​បន្ទាប់​ពី​ចេញ​សេចក្តី​ថ្លែង​ការណ៍​នេះ ក្រសួង​បរិស្ថាន​អះអាង​ថា​ក្រសួង​គ្មាន​ផល​ប្រយោជន៍​អ្វី​ទៅ​ប្រឆាំង​នឹង​អ្នក​ស្រឡាញ់​និង​ចូល​រួម​ការពារ​ធន​ធាន​ធម្មជាតិ​ឡើយ ប៉ុន្តែ​តម្រូវ​គោរព​តាម​ច្បាប់​។ 

ផ្សាយពាណិជ្ជកម្ម

ក្រុមអង្គ​ការសង្គមស៊ី​វិលប្រមាណ១​០០ស្ថាបប័ន បានសម្ដែ​ងការ​សោកស្ដាយ ​និងហួសចិត្ត​ជាខ្លាំង​ ចំពោះការ​រឹតត្បិត​របស់អាជ្ញាធរ​ក្នុងការ​ហាមឃាត់​សមាជិក​សហគមន៍​ ព្រះសង្ឃ ​និង​សកម្មជន​​បរិស្ថាន​រាប់រយនាក់​ ដែលធ្វើដំណើរ​ចូលទៅកាន់​តំបន់ការពារ​ព្រៃឡង់ ​កាលពី​ចុងសប្ដាហ៍​មុននេះ។​ នេះបើតា​មសេចក្តីថ្លែងការណ៍កា​លពីថ្ងៃទី២៥ ខែកុម្ភៈ។

ក្រុមអង្គកា​រសង្គមស៊ី​វិលបានហៅ ការប្រើប្រាស់​មន្រ្តីឧទ្យានុរក្ស​ប្រដាប់​ដោយកាំភ្លើង​របស់​ក្រសួង​បរិស្ថាន​ ដើម្បីរារាំង​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ ពីការ​ប្រារព្ធ​ពិធីបុណ្យ​បំបួសដើមឈើ​ប្រចាំឆ្នាំនៅក្នុងព្រៃ ​គឺជាការរឹតត្បិត​មិនសមហេតុផល​ទៅ​លើសេរីភាព​នៃការដើរហើរ​ និង​បង្អាក់​ការខិតខំ​ប្រឹងប្រែង​អភិរក្ស​ព្រៃឈើ។

លោក អំ សំអាត​ នាយករង​កម្មវិធី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃអង្គការ​លីកាដូ តាមរយៈសេចក្តីថ្លែងការណ៍ ​បានអះអាងថា“ការប្រើប្រាស់​ច្បាប់ស្ដីពី​សមាគម​ និងអង្គការ​មិនមែន​រដ្ឋាភិបាល​ចំពោះ​បណ្ដាញ​សហគមន៍​ព្រៃឡង់ ​គឺជាការ​រឹតត្បិត​យ៉ាងខ្លាំង ​និងមិនសមស្រប​តាមច្បាប់”។ បើតាមលោក អំ សំអាត​“បណ្ដាញ​សហគមន៍នេះ​គួរត្រូវបាន​អនុញ្ញាត ​ដើម្បីធ្វើសកម្មភាព​អភិរក្ស​របស់ខ្លួន​ដោយគ្មាន​ការធ្វើទុក្ខបុកម្នេញ​និងគំរាមកំហែង”។​

ប៉ុន្មានម៉ោ​ងបន្ទាប់ពីកា​រចេញសេចក្តីថ្លែងការណ៍​របស់ក្រុមអង្គកា​រសង្គ​មស៊ីវិល ក្រសួងបរិ​ស្ថានតាម​រយៈលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាមន្ត្រីនាំពា្យក្រសួ​ងបរិស្ថាន បានអះ​អាងថាកន្ល​ងទៅ ក្រសួ​ងតែងតែផ្ត​ល់កិច្ចសហ​ការល្អជាមួយបណ្តា​ញសហគមន៍ព្រៃ​ឡង់ក្នុងការ​ងារចុះល្បាត និងអ​ភិរក្សធនធានធម្ម​ជាតិនៅដែនជម្រ​កសត្វព្រៃ​ព្រៃឡង់ ប៉ុន្តែបណ្តាញ​សហគមន៍ព្រៃឡង់​បានធ្វើសកម្មភា​ព ដែលមានភា​ពមិនស្មោះ​ត្រង់ក្នុងកិច្ចសហការ និងបង្កើ​តការអុកឡុក ក្រឡុកស្ថា​នការណ៍ បង្កើត​របាយការណ៍បំ​ភ្លៃសាធា​រណមតិលើការងា​រគ្រប់គ្រងនិងអភិ​រក្សធនធានធម្មជា​តិ​។​

លោក នេត្រ ភក្ត្រាបញ្ជាក់ថា ក្រសួងបរិស្ថា​នគ្មានផល​ប្រយោជន៍អ្វី​ទៅប្រឆាំ​ងនឹងអ្នកស្រ​ឡាញ់និងចូ​លរួមការពារ​ធនធានធម្មជាតិឡើយ ប៉ុន្តែតម្រូ​វឲ្យគោរពតាមច្បា​ប់ជាធរមាន។ ក្រសួងប​រិស្ថានបា​នណែនាំជា​ច្រើនដ​ងរួចមក​ហើយឱ្យបណ្តា​ញសហគ​មន៍ព្រៃឡង់ចុះបញ្ជីនៅក្រសួ​ងមហាផ្ទៃ ដើម្បីមានភា​ពស្របច្បា​ប់ក្នុងការបំពេញ​ការងារ និងបង្កើតកិ​ច្ចសហការដោយស្មោះ​ត្រង់លើកា​រងារគ្រប់គ្រងនិងអភិ​រក្សធនធាន​ធម្មជាតិ។

មន្ត្រីជាន់​ខ្ពស់ក្រ​សួងបរិស្ថានរូបនេះ​អះអាងបន្ថែម​ថា ម្តងហើយម្ត​ងទៀត ក្រោមខ្សែ​ញាក់របស់ម្ចា​ស់ជំនួយរបស់ខ្លួន ពួកគេនៅ​តែបន្តធ្វើស​កម្មភាពខុសច្បា​ប់ដើរចេញពី​គន្លងសមូហ​ភាពដឹកនាំគ្រប់​គ្រង និងព្យា​យាមចិញ្ចឹម​ទំនា​ស់លើបញ្ហាព្រៃឡង់ តាមយៈការ​លួចចូលល្បា​តដោយអនា​ធិបតេយ្យ លួច​ប្រើប្រាស់ Apps ដែលគ្មានកា​រទទួលស្គាល់​ជាផ្លូវកា​រពីអាជ្ញាធរមានស​មត្ថកិច្ច បំ​ភ្លៃលើទិន្នន័យនៃបទ​ល្មើសធនធា​នធម្មជាតិ រាប់គល់ឈើ​មួយដើមថាជា​បទល្មើសមួយ​ដែលគ្មានលក្ខ​ណៈវិទ្យាសាស្ត្រ​។

សូមជម្រា​បជូនថា កាលពីថ្ងៃទី២២ខែកុម្ភៈ កន្លងទៅ អាជ្ញាធរ និងមន្ត្រី​ឧទ្យានុរក្សបា​នរារាំង​បណ្តាញស​ហគមន៍ព្រៃឡ​ង់ ព្រះសង្ឃ សកម្មជនបរិស្ថាន និងយុវជន មិនឱ្យចូលព្រៃ​ទៅកាន់​កន្លែងប្រា​រព្ធពិធីបុណ្យ​ព្រៃឡង់ និងបំបួ​សព្រៃឈើ ដែលគ្រោងធ្វើ​ឡើង រយៈពេ​ល២ថ្ងៃ គឺនៅថ្ងៃទី២២ ដល់ ២៣ ខែកុម្ភៈ ឆ្នាំ២០២០។ ហេតុផ​លនៃការហា​មឃា​ត់នាពេលនោះ ត្រូ​វបាន​មន្ត្រីក្រសួង​បរិស្ថា​នអះអាងថា អនុលោ​មតាមច្បាប់ ស្តីពីតំបន់កា​រពារ​ធម្មជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ