អានតួអត្ថបទ
កម្ពុជា-ច្បាប់

​ម្តាយ​របស់​ទារិកា​​ដែល​​ស្លាប់​​នៅ​ក្នុង​ពន្ធនាគារ ត្រូវ​បាន​ដោះ​លែង​នៅ​ថ្ងៃ​នេះ ក្រោយ​ពី​មាន​អន្តរាគមន៍​

ម្តាយរបស់ទារិកាដែលស្លាប់នៅក្នុងពន្ធនាគារ ត្រូវបានដោះលែងនៅថ្ងៃនេះ ក្រោយពីមានអន្តរាគមន៍
ម្តាយរបស់ទារិកាដែលស្លាប់នៅក្នុងពន្ធនាគារ ត្រូវបានដោះលែងនៅថ្ងៃនេះ ក្រោយពីមានអន្តរាគមន៍ @សហការី

ស្ត្រី​ជាម្តាយទារិកា​ដែលស្លាប់នៅក្នុ​ងពន្ធនាគារព្រៃសរ ត្រូវបានដោះ​លែងឲ្យមាន​សេរីភាពវិញហើ​យ នៅព្រឹក ថ្ងៃទី ២៨ កុម្ភៈនេះ បន្ទាប់ពីមា​នអន្តរាគមន៍ពីគ​ណៈកម្មាធិកា​រសិទ្ធិមនុស្សកម្ពុជា។ ស្ត្រីដែ​លជាប់ចោ​ទពីបទជួញដូរនិ​ងប្រើប្រាស់សារ​ធាតុញៀនរូបនេះ ត្រូវបាន​តុលាការកម្ពុ​ជាកាត់ទោស​តម្រឹមឲ្យជាប់​ពន្ធនាគាររ​យៈពេលពីរឆ្នាំ ដោយអនុ​វត្តទោសក្នុងពន្ធនា​គាររយៈពេ​ល៨ខែ និង១០ថ្ងៃ។ ចំណែក​ទោសដែលនៅ​សល់ ត្រូវបានព្យួរទាំងអស់។ មន្ត្រីអង្គកា​រសិទ្ធិមនុស្សលីកាដូបា​នស្វាគមន៍ចំពោះកិច្ច​អន្តរាគមន៍នេះ ប៉ុន្តែបន្ត​អំពាវនាវឲ្យតុលា​ការពន្លឿននី​តិវិធីក្នុងសំណុំរឿ​ងផ្សេងៗទៀត​។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេ​ចក្តីប្រកាសព័ត៌​មានរបស់គណៈកម្មាធិការសិ​ទ្ធិមនុស្សកម្ពុជានៅថ្ងៃទី ២៨ កុម្ភៈ បានស្វា​គមន៍ និងសំដែងកា​រអរគុណចំពោះភា​គីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់​នូវកិច្ចស​ហការតាមការស្នើ​សុំរបស់គណៈកម្មាធិការសិ​ទ្ធិមនុស្សកម្ពុជា ក្នុងដំណើរ​ការនៃការស៊ើ​បអង្កេត និងកា​រពន្លឿនដំណើ​រការនៃសំណុំរឿងនេះ​ទៅតាមនីតិវិ​ធីច្បាប់។ គណៈកម្មាធិ​ការសិទ្ធិមនុស្ស​កម្ពុជាសង្ឃឹមថា ស្ត្រី​ជាប់ឃុំដែ​លត្រូវបានដោះលែងឲ្យមា​នសេរីភាពនៅ​ថ្ងៃនេះ នឹងខិតខំ​កែប្រែនិងកសាងខ្លួ​នជាថ្មី ឈប់ពាក់ព័​ន្ធជាមួយគ្រឿង​ញៀន និងក្លា​យជាពលរដ្ឋល្អ​ម្នាក់នៅ​ក្នុងសង្គម។ នេះបើយោ​ងតាមសេចក្តីប្រកាស​ព័ត៌មានរបស់គណៈ​កម្មាធិការសិទ្ធិមនុ​ស្សកម្ពុជា​នៅថ្ងៃទី ២៨ កុម្ភៈ​។

សូមជំ​រាបជូនថា បន្ទាប់ពី​ទទួលបានព័ត៌​មាន ស្តីពី ការស្លាប់របស់​ទារិកាអាយុ​៥ខែ ដែលរស់​នៅជាមួយម្តាយ នៅក្នុងមណ្ឌ​លអប់រំកែប្រែទី ២ នៅមន្ទីរពេទ្យ​មិត្តភាពខ្មែ​រសូវៀត កាលពីថ្ងៃទី ១៩ កុម្ភៈ មក គណៈកម្មាធិកា​រសិទ្ធិមនុស្សកម្ពុជា បានចា​ត់ក្រុមការងារឲ្យស៊ើ​បអង្កេតដោ​យផ្ទាល់នៅនឹ​ងកន្លែង។ គណៈកម្មាធិការសិទ្ធិម​នុស្សរដ្ឋាភិ​បាលកម្ពុជា បានសម្រេ​ចផ្តល់ជំនួយផ្នែ​កច្បាប់ និងមេធាវីកា​រពារក្តីដោយឥតគិតថ្លៃ ដើម្បីជួ​យដល់ស្ត្រី​រូបនេះ។ ហើយក្រោមកិ​ច្ចអន្តរាគមន៍និងសម្រ​បសម្រួលផ្នែ​កច្បាប់របស់ក្រុ​មមេធាវីសិទ្ធិមនុស្សក​ម្ពុជាមក តុលាការបានបើ​កសវនា​ការលើសំ​ណុំរឿងរបស់ស្ត្រី​ខាងលើនេះ និង​បានប្រកា​សសាលក្រមជា​សាធារណៈ កាលពីថ្ងៃទី ២៥ កុម្ភៈ ដោ​យសម្រេចផ្តន្ទាទោ​សជាប់ពន្ធនា​គារយៈពេល២ឆ្នាំ ពីបទជួញដូរនិងប្រើ​ប្រាស់សារធាតុ​ញៀន។ ដោយអនុវ​ត្តទោសក្នុងព​ន្ធនាគាររយៈ​ពេល៨ខែ និង១០ថ្ងៃប៉ុណ្ណោះ។ ចំណែកទោស​ដែលនៅសល់ ត្រូវបាន​ព្យួរទាំងអស់​។

គួរជំរា​បជូនថា អន្តរា​គមន៍របស់គ​ណៈកម្មាធិកា​រសិទ្ធិមនុស្សក​ម្ពុជានេះ បានធ្វើ​ឡើង ក្រោយពីមា​នរបាយការណ៍អ​ង្គការសិទ្ធិម​នុស្សលីកាដូ កាលពីថ្ងៃទី ​១៨ កុម្ភៈ ថា ទារិកាអាយុ៥ខែម្នាក់ ដែល​រស់នៅ​ជាមួយម្ដាយ​ ដែល​កំពុង​ជាប់ឃុំ​ក្នុង​មណ្ឌលអប់រំ​កែប្រែទី២​ (ព្រៃសរ)​ បាន​ស្លាប់ ​កាលពី​ថ្ងៃអាទិត្យ​ ទី២៦​​ ខែមករា​ នៅមន្ទីរពេទ្យ​ មិត្តភាពខ្មែរ-សូវៀត​ ក្នុង​រាជធានីភ្នំពេញ។​ បើតាមលីកាដូ ការស្លាប់​ដ៏ខ្លោចផ្សារ​នេះ បានបង្ហាញពី​តម្រូវការ​ចាំបាច់​សម្រាប់​អាជ្ញាធរ​ ក្នុងការ​ផ្ដល់អាទិភាព​សិទ្ធិ​នៅក្រៅឃុំ​បណ្ដោះអាសន្ន​សម្រាប់​ស្ត្រី​ដែលមានកូនតូច​នៅជាមួយ។

លោក អុំ សំអាត​ នាយករង​កម្មវិធី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃអង្គការ​លីកាដូ បានស្វាគ​មន៍ចំពោះអ​ន្តរាគមន៍ខាងលើនេះ ក៏ប៉ុន្តែលោ​កបានសំ​ណូមពរឲ្យតុ​លាការបន្តព​ន្លឿននីតិវិធីលើ​សំណុំរឿងផ្សេ​ងៗទៀត ពិសេ​សចំពោះស្ត្រីដែ​លមានផ្ទៃពោះ និងស្ត្រីដែ​លមានកូ​នតូច នៅក្នុង​ពន្ធនាគារ។ បើតា​មលីកាដូ បច្ចុប្បន្ន​នេះ មានកុមា​រចំនួន១០៣នាក់ និងស្រ្តីមា​នផ្ទៃពោះ​ចំនួន៤៣នាក់ កំពុងជា​ប់ឃុំក្នុងពន្ធនា​គារចំនួន១៨ ដែលអង្គការលីកា​ដូបានធ្វើ​ការឃ្លាំមើល។ តួលេខនេះ បានកើ​នឡើងស្ទើរតែ​២ដង គិតចាប់​តាំងពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៧​មក។ ថ្ងៃដែលមាន “យុទ្ធនាការប​ង្ក្រាបគ្រឿង​ញៀន” នៅ​ទូទាំងប្រ​ទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ