អានតួអត្ថបទ
កម្ពុជា-សង្គម

​តើ​ពេល​នេះ​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ណា​នៃ​នីតិ​វិធី​ដក​EBA ជា​បណ្តោះ​អាសន្ន​?​

ទង់ជាតិកម្ពុជា (រូបតំណាង)
ទង់ជាតិកម្ពុជា (រូបតំណាង) @Internet

កម្ពុជា​គ្រោង​នឹង​បញ្ជូន​របាយ​ការណ៍​ឆ្លើយ​តប​ទៅ​សហភាព​អឺរ៉ុប​យ៉ាង​យូរ​ត្រឹម​ថ្ងៃ១២ ធ្នូ ខាង​មុខ ជុំវិញ​បញ្ហា​EBA​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា បន្ទាប់​ពី​អឺរ៉ុប​(EU) កាល​ពី​ថ្ងៃទី១២​ខែវិច្ឆិកា ឆ្នាំ២០១៩ បាន​ចេញ​របាយ​ការណ៍ ដោយ​ទុក​រយៈ​ពេល​មួយ​ខែ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា ធ្វើ​ឆ្លើយ​តប​។ តើ​ពេល​នេះ កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ណា​នៃ​នីតិ​វិធី​ដក EBA ជា​បណ្តោះ​អាសន្ន​ពី​កម្ពុជា​? 

ផ្សាយពាណិជ្ជកម្ម

កម្ពុជាគ្រោ​ងនឹងបញ្ជូនរបាយ​ការណ៍ឆ្លើយ​តបពាក់ព័ន្ធនឹ​ងការទាមទាររប​ស់សហភា​ពអឺរ៉ុប ឲ្យបានមុនថ្ងៃទី១២ ខែធ្នូ ខាងមុខនេះ។ នេះបើ​តាមការអះអាង​របស់លោក កុយ គួង អ្នកនាំពា​ក្យក្រសួងកា​របរទេស​កម្ពុជា ដែលបា​នបញ្ជាក់ប្រាប់វិ​ទ្យុបារាំងអន្តរជា​តិនៅថ្ងៃទី០៦ ខែធ្នូនេះ។ អ្នកនាំពាក្យក្រ​សួងការ​បរទេ​សរូបនេះ ក៏បានប​ញ្ជាក់ដែរថា គិតរហូត​មកដល់ពេល​នេះ កម្ពុជាកំពុ​ងពិនិត្យទៅលើចំ​ណុចអ្វីខ្លះ ដែ​លត្រូវឆ្លើ​យតបទៅកា​ន់សហភា​ពអឺរ៉ុប។

ដោយឡែ​ក បើតាម​លោក ស ខេង រដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ និងជាឧប​នាយករដ្ឋមន្ត្រីបា​នឲ្យដឹង កា​លពីថ្ងៃទី៥ ខែធ្នូថា ក្រសួ​ងមហាផ្ទៃបានប​ញ្ចូនរបាយកា​រណ៍របស់ខ្លួន​ទៅកាន់ក្រសួងការបរ​ទេសរួចហើ​យ ខណៈក្រសួងផ្សេងទៀត ដែ​លមានការពាក់ព័​ន្ធក៏ត្រូវបញ្ជូនទៅ​ក្រសួងកា​របរទេសដែរ ទាក់ទង​ទៅនឹង​ការពិតរបស់កម្ពុជា​។

សូមជម្រាបជូនថា កាលពីថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៩ សហគមន៍អឺរ៉ុប(EU) បានចេញសេចក្តីថ្លែងការណ៍ជាលើកទី២ ដោយទុករយៈពេលមួយខែឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើឆ្លើយតបទៅនឹងរបាយការណ៍របស់សហភាពអឺរ៉ុប ដែលបានលើកឡើងជុំវិញបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុងប្រទេសនេះ។

តាមច្បាប់​ស្តីពី​​ប្រព័ន្ធ​អនុគ្រោះពន្ធ ចុះថ្ងៃទី២៥ តុលា ២០១២ (ជំពូក៥) ព្រមទាំង​កំណត់​យ៉ាង​លម្អិត​នៅ​ក្នុង​សេចក្តីសម្រេច​របស់​គណៈក​ម្មការ​អឺរ៉ុប និងតាមរយៈ​សេចក្តីសម្រេច​ចុះថ្ងៃ​ទី២៨ សីហា ២០១៣ កម្ពុជា​កំពុងស្ថិតនៅ​ក្នុងដំណាក់​កាលទី២ ដែលជាដំ​ណាក់កាល​នៃការឆ្លើយ​តបទៅនឹងរបាយការណ៍​របស់សហភាពអឺ​រ៉ុប ចាប់ពី​ថ្ងៃទី១២ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩​។

បន្ទាប់​ពីការឆ្លើយតបរបស់កម្ពុជានៅថ្ងៃទី១២ ខែធ្នូខាងមុខនេះ នោះ​គណៈកម្មការ​អឺរ៉ុប​នឹងធ្វើ​ការ​សំរេច​ចិត្ត​នៅខែ​កុម្ភៈ​ឆ្នាំ ២០២០ ថា​តើ​ត្រូវ​ដក​ការ​អនុ​គ្រោះពន្ធ​របស់​កម្ពុជា​ជា​បណ្តោះ​អាសន្ន​ឬ​យ៉ាងណា​។ នេះបើតាម​​ខ្លឹមសារនៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា​។

ប្រើសិនបើ​គណៈកម្មការ​សម្រេច​មិនព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធទេនោះ នីតិវិធី​ត្រូវ​បិទបញ្ចប់​ត្រឹមនេះ។ ប្រសិន​បើ​គណៈកម្មការ​សម្រេច​​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ សេចក្តីសម្រេច​នេះ​​ក៏​នៅ​មិនទាន់​អាច​ចូល​ជា​ធរមាន​បាន​ភ្លាមៗ​នោះដែរ។

យោងតាម​នីតិវិធី ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តីពី​ការ​បង្កើត​ប្រព័ន្ធ​អនុគ្រោះពន្ធ ប្រសិនបើ​ សភា​អឺរ៉ុប ឬ​ក្រុមប្រឹក្សា​អឺរ៉ុប​សម្រេច​មិនជំទាស់ ឬ​មិន​អាច​រក​សំឡេង​ភាគច្រើន​ ដើម្បី​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​បានទេ ការព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​នឹង​ត្រូវ​ចូល​ជាធរមាន ៦ខែ រាប់ចាប់​ពីថ្ងៃ​ដែល​​គណៈកម្មការ​អឺរ៉ុប​អនុម័ត​សេចក្តីសម្រេច​ព្យួរប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ