អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ​សោម សូ​រី​ដា​៖​​«​​លទ្ធផល​​បណ្តោះអាសន្ន​ ​នឹង​​ក្លាយ​​ទៅ​​ជា​​លទ្ធផល​​ផ្លូវការ​ ​បើ​គ្មាន​​ការ​​ប្តឹង​​តវ៉ា​​»

សំឡេង ១០:១៦
លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប
លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប @nec

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(​គ.​ជ.​ប)​ នឹង​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ​នៅ​វេលា​ម៉ោង​៧,៣០​នាទី ​យប់​ថ្ងៃ​ទី​១៥​ខែ​សីហា​នេះ​។ ​ការ​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ពុំ​មាន​បណ្តឹង​តវ៉ា​ពី​គណបក្ស​នយោបាយ ​ដែល​​ចូលរួម​ការ​បោះឆ្នោត​ក្នុង​រយៈពេល​​៧២​ម៉ោង ​លើ​ការ​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​។ ​លោក ​សោម សូ​រី​ដា ​អគ្គ​លេខា​ធិការ​រង ​គ.​ជ.​ប ​បាន​ថ្លែង​ថា ​តួលេខ​នៃ​លទ្ធផល​ឆ្នោត​បណ្តោះ​អាសន្ន ​និង​តួលេខ​នៃ​លទ្ធផល​ឆ្នោត​ផ្លូវការ​គឺ​មិនមាន​ការ​ប្រែប្រួល​ទេ​។ ទាក់ទង​ទៅ​នឹង​ថា​តើ​គណបក្ស​ប្រជាជន ​នឹង​ឈ្នះ​អាសនៈ​ទាំង​១២៥ ​នៅ​ក្នុង​រដ្ឋសភា​ឬ​យ៉ាង​ណា ​លោក ​សោម សូ​រី​ដា ​មិន​បាន​បញ្ជាក់​ចំ​ៗ​ទេ ​ក៏​ប៉ុន្តែ​លោក​ថា​​សម្លេង​​ឆ្នោត​​ដ៏​​ច្រើន​លើស​លប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​បញ្ជាក់​រួច​ហើយ​តាម​​រយៈ​លទ្ធផល​​បណ្តោះ​អាសន្ន​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ