អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក សម រង្ស៊ី ចាត់​ទុក​ការ​ឃុំ​ខ្លួន​ជន​ពិការ​ម្នាក់​នៅ​ខេត្ត​សៀម​រាប​ថា​ជា​អំពើ​អមនុស្ស​ធម៌​របស់​រដ្ឋា​ភិបាល​ខ្មែរ​

លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ
លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ REUTERS

តាមរយៈ​ទំព័រ​ហ្វេស​ប៊ុក​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ លោក​សម រង្ស៊ី ប្រធាន​ស្តី​ទី​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ បាន​លើក​ឡើង​ថា ជន​ពិការ​ម្នាក់​មាន​ឈ្មោះ ភុន យុទ្ធ អាយុ ៣២ ឆ្នាំ រស់​នៅ​ខេត្ត​សៀម​រាប​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​មិន​ទាន់​ត្រូវ​បាន​ដោះ​លែង​នៅ​ឡើយ​ទេ​។ លោក​សម រង្ស៊ី បាន​ចាត់​ទុក​ការ​ឃុំ​ខ្លួន​ជន​ពិការ​នេះ​ថា ជា​អំពើ​ព្រៃ​ផ្សៃ អយុត្តិ​ធម៌ និង​អមនុស្សធម៌​នៃ​ការ​បង្ក្រាប​នយោបាយ​របស់​រដ្ឋា​ភិបាល​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​។ 

ផ្សាយពាណិជ្ជកម្ម

ប៉ុន្តែ ចំពោះ​ការ​លើក​ឡើង​នេះ លោកជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា​បាន​ឆ្លើយ​តប​ថា ការ​អនុ​វត្ត​ច្បាប់​ទៅ​លើ​ជន​ដែល​ប្រព្រឹត្ត​ខុស គឺ​មិន​រើស​អើង​ថា ជា​ជន​មាន​ពិការ​ភាព ឫ ជា​ជន​ធម្មតា​ឡើយ​។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ប្រតិកម្ម​ទៅ​លោក​សម រង្ស៊ី​វិញ ថា អ្នក​អនុវត្ត​ច្បាប់​មិន​បាន​ធ្វើ​អំពើ​អមនុស្សធម៌​ឡើយ​ តែ​លោក​សម រង្ស៊ីទៅ​វិញ​ទេដែល​បាន​ធ្វើ​អំពើ​អមនុស្សធម៌​នោះ ព្រោះ​បាន​នាំ​ឱ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ជាប់​ទោស​ដោយ​សារ​តែ​ប្រព្រឹត្ត​ខុស​ច្បាប់​។

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ