អានតួអត្ថបទ
កម្ពុជា-នយោបាយ

​កន្លង​ផុត​មួយ​ខែ៖ លោក សម រង្ស៊ី នៅ​តែ​អះ​អាង​ពី​ភាព​ជោគ​ជ័យ​នៃ​មាតុ​ភូមិ​និវត្តន៍​ថ្ងៃ​ទី០៩​ វិច្ឆិកា​

លោក សម រង្ស៊ី
លោក សម រង្ស៊ី @REUTERS

ថ្ងៃទី០៩ ខែវិច្ឆិកា-ថ្ងៃទី០៩ ខែធ្នូ​នេះ គឺ​រយៈ​ពេល​មួយ​ខែ​ហើយ​នៃ​ការ​ប្រកាស​ចូល​ស្រុក​វិញ​របស់​លោក​សម រង្ស៊ី​។ ប៉ុន្តែ​ពេល​នោះ លោក​សម រង្ស៊ី មិន​បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ដូច​ការ​គ្រោង​ទុក​ឡើយ​។ ទោះ​ជា​បែប​នេះ​ក្តី នៅ​ថ្ងៃ​ចន្ទ​នេះ តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក លោក​សម រង្ស៊ី នៅ​តែ​អះអាង​ថា មាតុ​ភូមិ​និវត្តន៍​ថ្ងៃ០៩ វិច្ឆិកា គឺ​ជា​ជោគ​ជ័យ​មួយ​របស់​ក្រុម​លោក​។ សម្រាប់​រដ្ឋា​ភិបាល ក៏​ដូច​ជា​គណ​បក្ស​ប្រជាជន​កម្ពុជា​វិញ​ នេះ គឺ​ជា​បរាជ័យ ដែល​បង្ហាញ​ពី​ការ​បោក​ប្រាស់​លើ​អ្នក​គាំទ្រ​របស់​លោក សម រង្ស៊ី​។ 

ផ្សាយពាណិជ្ជកម្ម

បើទោះបីក​ន្លងផុតទៅមួ​យខែ​ទៅហើយក៏ដោយ ក៏ដំណើរ​មាតុភូមិនិវត្តន៍ថ្ងៃទី០៩ វិច្ឆិកា នៅតែត្រូ​វបានលោកសម រង្ស៊ី និង សហ​ការីរបស់លោកលើ​កមកនិយា​យជាបន្តបន្ទាប់​ទាំងនៅតាមបណ្តា​ញសង្គម សារព័ត៌មាន និង នៅ​ពេលជួបជា​មួយជាអ្ន​កគាំទ្រនៅក្រៅ​ប្រទេស។ គឺជាការ​និយាយពីភាព​ជោគជ័យៗ ដែល​លោកស​ម រង្ស៊ី សំដៅ​ដល់ការជោគ​ជ័យចិត្តសាស្រ្ត នយោបាយ និង ជោគជ័យលើ​សមរភូមិសា​រព័ត៌មាន​។ លោកសម រង្ស៊ី បា​នហៅកា​រជោគជ័យនេះ​ថា ជាជោគជ័​យធំណាស់ ព្រោះមា​នអ្នកការទូត អ្នកវិភា​គនយោបា​យអន្តរជាតិ និងអ្នក​សារព័ត៌​មានអន្តរជាតិធំៗ​បាននិយាយ និង បានជ​ជែកពីដំណើរមាតុ​ភូមិនិវត្តន៍របស់លោ​កនេះ។

ក៏ប៉ុន្តែ សម្រាប់រ​ដ្ឋាភិបា​លកម្ពុជា និង គណ​បក្សកាន់អំណា​ច ដំណើរមាតុ​ភូមិនិវត្ត​ន៍ថ្ងៃ០៩ វិចិ្ឆកានេះ គឺជាការបរាជ័​យដ៏អាម៉ា​ស់បំផុតរបស់​លោកសម រង្ស៊ី។ បរាជ័យ គឺនៅត្រង់ថា លោកសម រង្ស៊ី មិនបា​នចូលមកកាន់ប្រ​ទេសកម្ពុជា​បានដូចការគ្រោ​ងទុករបស់​លោក។ លោកសុខ ឥសាន អ្នកនាំ​ពាក្យគណបក្ស​ប្រជាជន​កម្ពុជា បានអះអាងថា បើទោះបី​ជាបរាជ័យបែប​នេះទៅហើយ ក៏ក្រុម​លោកសម រង្ស៊ី មិនឈឺក្បាលដែរ​ ដោ​យធ្វើមិនដឹងមិនឮ ហើយ​នៅតែបន្តបោកប្រាស់​មហាជនដដែល​។

ចំពោះលោ​កសម រង្ស៊ី វិញ គឺគ្មានឡើយ​ការបរាជ័យ និង កា​រខកចិត្តចំពោះកា​រមិនបានចូ​លមកកម្ពុ​ជាវិញដូចការគ្រោងទុកនេះ។ ផ្ទុយទៅវិញ គឺលោកមា​នការហួស​ចិត្ត។ ហួសចិត្ត ដែលរដ្ឋា​ភិបាលក​ម្ពុជាខ្លាចការវិលចូលស្រុ​កវិញរបស់​លោក។ តាមលោក សម រង្ស៊ី រដ្ឋាភិបាលកម្ពុ​ជាបានរារាំ​ងលោកមិ​នឱ្យចូលស្រុ​កវិញដោយហា​មមិនឱ្យយន្តហោះ​ណាដឹករូបលោ​ក ហើយបានទាក់ទ​ងរដ្ឋាភិបាលថៃ​មិនឱ្យរូបលោក​ឆ្លងកាត់ថៃ និង បានដាក់​ពង្រាយកងទ័ពតាម​បណ្តោយព្រំដែ​នកម្ពុជា-ថៃ ដើម្បីរារាំ​ងលោក​មិនចូលម​កកម្ពុជា​។

ក៏ប៉ុន្តែ លោកសុខ ឥសាន ហៅកា​រលើកឡើងរប​ស់លោក សម រង្ស៊ី នេះ ថាគ្រា​ន់តែជាលេស​តែប៉ុណ្ណោះ​។ បន្ថែ​មពីលើនេះ លោកសុខ ឥសាន ក៏ថែមទាំ​ងចំអកដាក់​លោកសម រង្ស៊ី ទៀតថា ផែន​ការមកចាប់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងផ្តួលរំ​លំរដ្ឋាភិបាល​កម្ពុជា គឺឥតបា​នការអ្វីបន្តិ​ចទេ ព្រោះជាក់ស្តែង​លោកហ៊ុន​ សែន នៅតែ​កាន់អំណាច​យ៉ាងរឹងមាំ ហើយ​ប្រទេសកម្ពុជា​នៅតែមានសន្តិភា​ពស្ថិរភា​ពនយោបាយល្អ​។ រីឯ ប្រជា​ជនកម្ពុជាវិញ នៅតែ​រស់នៅសុខសប្បា​យជាធម្មតា​ គ្មានអ្នក​ណាភ្ញាក់ផ្អើ​លនឹងថ្ងៃ៩​វិច្ឆិកានោះទេ​៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ