អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ម៉ែន គង់៖ បុណ្យ​ទន្លេ​ឆ្នាំ​នេះ រំពឹង​ថា​មាន​អ្នក​ចូល​រួម​ពី​៦​ដល់​៩​ម៉ឺន​នាក់

សំឡេង ១២:២៣
រូប​ឃោសនា​ពិធី​បុណ្យ​ទន្លេ​លើក​ទី​៣ នៅ​ខេត្ត​ស្ទឹង​ត្រែង ថ្ងៃ​ទី​២៤-២៦ ខែ​មីនា ឆ្នាំ​២០១៧
រូប​ឃោសនា​ពិធី​បុណ្យ​ទន្លេ​លើក​ទី​៣ នៅ​ខេត្ត​ស្ទឹង​ត្រែង ថ្ងៃ​ទី​២៤-២៦ ខែ​មីនា ឆ្នាំ​២០១៧

ពិធី​បុណ្យ​ទន្លេ​លើក​ទី​៣ ដែល​រៀបចំ​ធ្វើ​នៅ​ខេត្ត​ស្ទឹងត្រែង បាន​ចាប់​ផ្ដើមហើយ​នា​ថ្ងៃ​សុក្រ​នេះ​ ក្រោម​ប្រធានបទ ទន្លេ​ផ្សារ​ភ្ជាប់​ប្រជាជន ទេសចរណ៍ វប្បធម៌ និង បរិស្ថាន​។ អ្នក​នាំ​ពាក្យសាលា​ខេត្ត​ស្ទឹង​ត្រែង លោក ម៉ែន គង់ ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​​បាន​អះអាង​ថា គណៈកម្មការ​រៀបចំ​កម្មវិធី​រំពឹង​ថា​នឹង​មាន​ទេសចរ​​ចូល​រួម​ពិធី​បុណ្យ​ទន្លេ​រយៈ​ពេល​បី​ថ្ងៃ​នេះ ប្រមាណ​​៦​ម៉ឺន​ដល់​៩​ម៉ឺន​នាក់​។ វត្តមាន​​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ពិធី​បុណ្យ​នេះ ត្រូវ​បាន​ លោក ម៉ែន គង់ ចាត់​ទុក​ថា ជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​វិស័យ​ទេសចរណ៍ វប្បធម៌ និង​បរិស្ថាននៃ​​ខេត្ត​ស្ទឹង​ត្រែង​។

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ