អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

​មន្រ្តី​រដ្ឋា​ភិបាល​អះអាង​ថា ករណី លោក កឹម សុខា មិន​ត្រូវ​បាន​លើក​ឡើង ក្នុង​ជំនួប​​ជាមួយ​លោក​ស្រី រ៉ូណា ស្មីត​

លោក​ស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា
លោក​ស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា @សហការី

ប្រធាន​គណៈ​កម្មាធិការ សិទ្ធិ​មនុស្ស​កម្ពុជា បាន​អះអាង​ថា លោក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស របស់​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ប្រចាំ​កម្ពុជា មិន​បាន​លើក​ឡើង​ពី​ករណី​លោក កឹម សុខា នៅ​ក្នុង​ជំនួប​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ទេ​។ 

ផ្សាយពាណិជ្ជកម្ម

នេះ​ជា​ការ​អះអាង​របស់​លោក កែវ រ៉េមី ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​នោះ​។ ប៉ុន្តែ​លោក កែវ រ៉េមី បញ្ជាក់​ថា លោក​បាន​ជម្រាប​ទៅ​លោក​ស្រី រ៉ូណា ស្មីត ថា​ករណី​ដែល​លោក កឹម សុខា ដែល​បាន​មក​នៅ​ក្នុង​ផ្ទះ​គឺ​ជា​ការ​ប្រសើរ និង​ថា​ជា​ការ​គោរព​សិទ្ធិ​មនុស្ស ដោយ​សារ​លោក កឹម សុខា មាន​សុខភាព​គាត់​មិន​ល្អ​។

សូម​បញ្ជាក់​ថា លោក​ស្រី រ៉ូណា ស្មីត បាន​ធ្វើ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី២៩ តុលា ដល់​ថ្ងៃទី ៨ ខែវិច្ឆិកា ហើយ​បាន​ជួប​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា តំណាង​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ការ​ទូត​នៅ​កម្ពុជា​។ ក្នុង​នោះ​លោក​ស្រី​ក៏​មាន​បំណង​ចង់​ជួប​លោក កឹម សុខា ដែរ​ក្រោយ​ពី​លោក​បាន​ចេញ​ពី​ពន្ធនាគារ​មក​រស់​នៅ​ក្នុង​ផ្ទះ តែ​តុលាការ​បដិសេធ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ