អានតួអត្ថបទ
កម្ពុជា-នយោបាយ

​មេធាវី៖ ​ការ​លើក​ឡើង​និង​ឯកសារ​របស់​លោក សម រង្ស៊ី គ្មាន​ទម្ងន់​ដាក់​បន្ទុក​លើ​លោក​កឹម សុខា​ឡើយ​

លោក សម រង្ស៊ី និង លោក កឹម សុខា
លោក សម រង្ស៊ី និង លោក កឹម សុខា @Internet

លោក​មេធាវី​ផែង ហេង សហ​មេធាវី​របស់​លោកកឹម សុខា បាន​អះ​អាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា សំណេរ​ក៏​ដូច​ជា​ឯកសារ​ដែល​លោក​សម រង្ស៊ី បាន​បង្ហោះ​បង្ហាញ​តាម​ទំព័រ​ហ្វេស​ប៊ុក​នោះ គឺ​មិន​អាច​ធ្វើ​ជា​ភស្តុ​តាង​ដាក់​បន្ទុក​បន្ថែម​លើ​លោក​កឹម សុខា​នោះ​ទេ។ ការ​អះ​អាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មេធាវី​របស់​រដ្ឋា​ភិបាល​កម្ពុជា បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា អ្វី​ដែល​លោក​សម រង្ស៊ី បាន​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​នឹង​ក្លាយ​ជា​ភស្តុ​តាង​បន្ថែម​នៅ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក​កឹម សុខា​។ ប៉ុន្តែ សម្រាប់​លោក​មេធាវី​ផែង ហេងវិញ ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ី គឺ​គ្រាន់​តែ​ជា​ការ​និយាយ​បែប​ឌឺដង​ដាក់​រដ្ឋា​ភិបាល និង តុលា​ការ​កម្ពុជា​តែ​ប៉ុណ្ណោះ​។ 

ផ្សាយពាណិជ្ជកម្ម

សូម​បញ្ជាក់ថា មុនសវនាកា​រក្នុងសប្តាហ៍ទី​២របស់លោកកឹ​ម សុខា បានធ្វើឡើង ពោល គឺនៅថ្ងៃទី២១ និង ២២ ខែមករា លោកស​ម រង្ស៊ី បានបង្ហាញ​រូបភាព និងឯ​កសារនា​នានៅលើទំព័រហ្វេ​សប៊ុករបស់​ខ្លួនដោយភ្ជាប់ជា​មួយសំណេរផ​ងក្នុងន័យប​ញ្ជាក់ថា រូបលោកក៏បា​នជាប់ពាក់ព័ន្ធ​ជាមួយលោ​កកឹម សុខានៅ​ក្នុងសំណុំរឿង​សន្ទិដ្ឋិភាព​ជាមួយ​បរទេសដែរ។ លើសពីនេះ​ទៅទៀត លោក​សម រង្ស៊ី បានអះអាងថា លោកកឹម​ សុខា បានជាប់ពា​ក់ព័ន្ធតិចជាងរូប​លោកឆ្ងា​យណាស់ក្នុង​ឧក្រិដ្ឋកម្មសន្ទិ​ដ្ឋិភាព គឺសមគំនិតជា​មួយបរទេស ដើម្បីរៀបចំឲ្យមា​នបដិវត្ត​ន៍ពណ៌ ផ្តួ​លរំលំរប​បលោកនាយ​ករដ្ឋមន្រ្តីហ៊ុន សែននេះ។ មិនតែ​ប៉ុណ្ណោះ លោកថែ​មទាំងជំរុញ​ឱ្យតុលា​ការក្រុងភ្នំពេ​ញកាត់ទោ​សលោកជា​មួយលោកកឹម សុ​ខាថែមទៀតផង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ