អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​ក្តី​ស្រម៉ៃ​របស់ លោក សម រង្ស៊ី ដែល​ថា សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ អាច​ទៅ​រួច​ទេ?

សំឡេង ០៩:០៤
លោកសម រង្ស៊ី ​អតីត​ប្រធានគណបក្ស​សង្រ្គោះ​ជាតិ​
លោកសម រង្ស៊ី ​អតីត​ប្រធានគណបក្ស​សង្រ្គោះ​ជាតិ​ @Sam Rainsy Facebook

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស កាល​ពី​ថ្ងៃ​សៅរិ៍ នៅ​ក្នុង​ពេល​ជួប​ជុំ​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង​ បាន​បង្ហាញ​ពី​ជំនឿ​របស់​លោក​ថា គណបក្ស​សង្រ្គោះ​ជាតិ​នឹង​ឈ្នះ​ឆ្នោត ទាំង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ។ លោក សម រង្ស៊ី មាន​បញ្ជាក់​យ៉ាង​ដូច្នេះ ដោយ​សារ​តែ​លោក មាន​ជំនឿ ទៅ​លើ​ការ​រៀប​ចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​របស់​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប)។ យ៉ាង​ណា​ក៏​ដោយ អ្នក​តាម​ដាន​បញ្ហា​សង្គម និង នយោបាយ ចាត់​ទុក​ថា នេះ​គ្រាន់​តែ​ជា​វោហា​សាស្រ្ត ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំ​ទ្រ​តែ​ប៉ុណ្ណោះ។ ចំណែក​ឯ គណបក្ស​កាន់​អំណាច ចាត់​ទុក​ថា នេះ​គ្រាន់​តែ​ជា​ការ​យល់​សប្តិ​របស់​អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​រូប​នេះ​តែ​ប៉ុណ្ណោះ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ