អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បណ្តឹង​សង​ជំងឺ​ចិត្ត​ចំពោះ​លោក សម រង្ស៊ី​អាច​ជា​អាវុធ​នយោបាយ​ឬ!

សំឡេង ១០:០៨
រូបភាពចាស់៖ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
រូបភាពចាស់៖ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ RFI/Siv Channa

កញ្ញា​ធី សុវណ្ណថា អតីត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​ចូល​ផ្តល់​ចម្លើយ​ទៅ​កាន់​តុលាការ​ចំពោះ​បណ្តឹង​ដែល​កញ្ញា​បាន​ប្តឹង​លោក​សម រង្ស៊ី​ពី​បទ​បរិហារកេរ្តិ៍។ ចំពោះ​បណ្តឹង​នេះ អតីត​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ដ៏​សកម្ម​រូប​នេះ បាន​ប្តឹង​ទាម​ទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន​ ៥០​ម៉ឺន​ដុល្លារ។ បន្ថែម​ពី​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្តឹង​លោក សម រង្ស៊ី​ទាម​ទារ ១​លាន​ដុល្លារ ដោយ​ឡែក​លោក​ហេង សំរិន ក៏​បាន​ប្តឹង​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ជាង ៦​ម៉ឺន​ដុល្លារ​ពី​លោក សម រង្ស៊ី​ផង​ដែរ។ ក្រៅ​ពី​នេះ បណ្តឹង​សំណង​ជំងឺ​ចិត្ត​ទាំង​នេះ មិន​ទាន់​គិត​ពី​បណ្តឹង​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក​សោម សឿន និង​លោក ហោ ណាំហុងនោះ​ទេ។ ទន្ទឹម​នឹង​នេះ​ មតិ​មួយ​ចំនួន​ធំ បាន​លើក​ឡើង​ពី​ចំនួន​ប្រាក់​សំណង​ជំងឺ​ចិត្ត។ អ្នក​ខ្លះ​បាន​លើក​ឡើង​ថា ការ​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​មិន​គួរ​ធ្វើ​ឡើង​ច្រើន​រហូត​ដល់​រាប់​លាន​នោះ​ទេ​ជា​ពិសេស​អ្នក​នយោបាយ​ដែល​ជា​បុគ្គល​សាធារណៈ។ ប៉ុន្តែ​អ្នក​ច្បាប់ បាន​អះ​អាង​ថា​ជន​រងគ្រោះ​ដែល​ជា​ដើម​បណ្តឹង​គឺ​អាច​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ដែល​ជា​សំណង​រដ្ឋប្បវេណី​នោះ ប៉ុន្មាន​ក៏​បាន​ព្រោះ​ច្បាប់​មិន​បាន​ចែង​នោះ​ទេ​។ យ៉ាង​ណា​ក៏​ដោយ បណ្តឹង​រាប់​លាន​ដុល្លារ​ពី​លោក​សម រង្ស៊ី​នេះ ត្រូវ​បាន​មតិ​មួយ​ចំនួន​ថា​ជា​អាវុធ​នយោបាយ​ដើម្បី​បិទ​ផ្លូវ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ