អានតួអត្ថបទ
កម្ពុជា-សង្គម

​លោក ស ខេង៖ ​ការ​សាង​សង់​ពន្ធនាគារ​រត់​មិន​ទាន់​អ្នក​ជាប់​ទោស​គ្រឿង​ញៀន​នោះ​ទេ​

លោកឧបនាយករដ្ឋមន្ត្រី ស ខេង
លោកឧបនាយករដ្ឋមន្ត្រី ស ខេង @FB

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ថា​ក្រសួង​បាន​ប្រឹង​ប្រែង​សង់​ពន្ធនាគារ​បន្ថែម​ដែរ ក៏​ប៉ុន្តែ​សង់​មិន​ទាន់​នោះ​ទេ ដោយ​សារ​ជន​សង្ស័យ​ទាក់​ទង​ទៅ​នឹង​គ្រឿង​ញៀន ដែល​សមត្ថកិច្ច​ចាប់​ក្នុង​មួយ​ថ្ងៃៗ រាប់​សិប​នាក់​។ ការ​ថ្លែង​របស់ លោក ស ខេង ដូច្នេះ ធ្វើ​ឡើង​ខណៈ​លោក​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​សន្និ​បាត​ត្រួត​ពិនិត្យ​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ២០២០ នៅព្រឹ​កថ្ងៃព្រ​ហស្បតិ៍។ លោក ស ខេង បញ្ជាក់​ថាក្រសួងមហាផ្ទៃ​បានសា​ងសង់ និងជួសជុ​លពន្ធនាគារនៅទូ​ទាំងប្រទេសបា​នយ៉ាងច្រើន តែនៅ​តែមិនគ្រប់គ្រាន់។ ប្រឈ​មនឹងបញ្ហានេះ លោកឧ​បនាយក​រដ្ឋមន្ត្រី ឲ្យដឹងថា ក្រសួង​កំពុងរិះរកវិធី​សាស្ត្រផ្សេងៗ ដើម្បី​សម្រួលដល់កា​រកកណែនអ្ន​កទោស នៅក្នុង​ពន្ធនាគារ ដូចជាការលើ​កលែងទោសទណ្ឌិ​តដែលមិ​នមែនគ្រឿង​ញៀន បន្ទាប់ពីកា​រកាត់ទោសហើ​យជាដើម។ 

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ដែលជាការរៀបចំដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ