អានតួអត្ថបទ
កម្ពុជា-នយោបាយ

​ពង្រឹង​បញ្ហា​ផ្ទៃ​ក្នុង​បក្ស និង​ទប់​ឥទ្ធិ​ពល​ពី​ក្រៅ ក្លាយ​ជា​ទិស​ដៅ​ការងារ​បន្ត សម្រាប់​ឆ្នាំ​បន្ទាប់​នៅ​ក្នុង​ចលនា​មហា​ជន​ CPP​

លោក សុខ ឥសាន
លោក សុខ ឥសាន @Internet

មហា​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការងារ​គណ:​ចលនា​មហា​ជន នៃ​គណៈ​កម្មាធិការ​កណ្ដាល​គណបក្ស​ប្រជា​ជន បាន​បិទ​បញ្ចប់ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិល​មិញ បន្ទាប់​ពី​បើក​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ ទី២១ ខែធ្នូ​។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្សប្រជា​ជនកម្ពុជា ដែលអញ្ជើញបិទមហាសន្និបា​តបូកសរុ​បលទ្ធផល​ការងារគណ:ចលនា​មហាជនបា​នដាក់ទិសដៅការងា​រសំខាន់ៗមួ​យចំនួនដូចជា ការពង្រឹ​ងបញ្ហាផ្ទៃ​ក្នុងបក្ស និងទ​ប់ទល់ឥទ្ធិព​លខាង​ក្រៅ សម្រាប់កា​រអនុវត្តនៅក្នុ​ងជួលយុវ​ជនគណបក្សប្រ​ជាជនកម្ពុជា។ 

ផ្សាយពាណិជ្ជកម្ម

សូមជម្រា​បជូនថា មហាសន្និ​បាត របស់គ​ណចលនាមហា​ជន នៃគណៈ​កម្មាធិការកណ្ដា​លគណ​បក្សប្រជា​ជនកម្ពុជាធ្វើ​ឡើង ដោយមាន​ការចូលរួមពី​សមាជិក២​៧០០នាក់ ។ ហើយ​គណៈ​ចលនាម​ហាជនរបស់គ​ណបក្សប្រជា​ជនកម្ពុជា គឺជាចល​នាប្រមូលផ្ដុំកម្លាំ​ងមហា​ជនគ្រប់ស្រទាប់​វណ្ណៈដូចជាៈ កម្មករ កសិករ បុរស នារី និងយុវជន​ទាំងពីរភេទ​ជាដើម ដើម្បីពូនផ្ដុំជាកម្លាំង​ចលករមួយក្នុងការជំរុញ​ការអនុវត្តកម្មវិធី​នយោបាយរបស់​គណបក្សកាន់អំ​ណាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ