អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ​Murphy ​ក្លាយ​ជា​ឯក​អគ្គរដ្ឋ​ទូត​ថ្មី​អាមេរិក​ប្រចាំ​កម្ពុជា​​ផ្លូវ​ការ ​ក្រោយ​ការ​អនុម័ត​ពី​ព្រឹទ្ធសភា​អាមេរិក​​

លោក ​Patrick ​Murphy ​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​អាមេរិក​ប្រចាំ​ក​ម្ពុជា​ជា​ផ្លូវ​ការ​ក្រោយ​ការ​អនុម័ត​ពី​ព្រឹទ្ធសភា​អាមេរិក ​កាល​ពី​ថ្ងៃទី ​០១ ​សីហា ​ឆ្នាំ ​២០១៩​។​
លោក ​Patrick ​Murphy ​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​អាមេរិក​ប្រចាំ​ក​ម្ពុជា​ជា​ផ្លូវ​ការ​ក្រោយ​ការ​អនុម័ត​ពី​ព្រឹទ្ធសភា​អាមេរិក ​កាល​ពី​ថ្ងៃទី ​០១ ​សីហា ​ឆ្នាំ ​២០១៩​។​ @សហការី

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ​កាល​ពី​ថ្ងៃទី ​០១ ​ខែសីហា ​ឆ្នាំ២០១៩​ នេះ ​បាន​អនុម័ត​យល់​ព្រម ​លើ​សំណើ​របស់ប្រធានាធិបតីអាមេរិក​ឲ្យ​​លោក ​W.​ Patrick ​Murphy ​ធ្វើ​ជា​ឯក​អគ្គរដ្ឋ​ទូត​ថ្មី​ប្រចាំ​នៅ​កម្ពុជា​។ ​លោក​ត្រូវ​បាន​ប្រធានាធិបតី​អាមេរិក​ស្នើ​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​នៅ​កម្ពុជា​ជំនួស​លោក ​William ​Heidt ​ដែល​ត្រូវ​ចប់​អាណត្តិ ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​។ ​យ៉ាង​ណាក៏​​ដោយ ​សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​បញ្ជាក់​ថា តើ​លោក​ Patrick​ Murphy ​នឹង​ត្រូវ​មក​កាន់​តំណែង​នៅ​កម្ពុជា​នៅ​ពេល​ណា​នៅ​ឡើយ​ទេ​។ ​តើ​លោក ​Patrick ​Murphy ​ជា​ន​ណា​?​ 

ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​២៦​ឆ្នាំ​នៃ​ការ​បំពេញ​ការងារ​ជា​អ្នក​ការទូត ​លោក ​W. ​Patrick​ Murphy​ ធ្លា​ប់​ធ្វើ​ជា​អនុប្រធាន​បេសកម្ម​និង​ភារធារី​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​បាង​កក​ប្រទេសថៃ​ ពី​២០១៣​ដល់​ឆ្នាំ​២០១៦ ​ជា​តំណាង​ពិសេស​ខាង​សម្រប​សម្រួល​គោល​នយោបាយ​នៅ​ក្នុង​ប្រទេស​ភូមា​ពី​ឆ្នាំ​២០១២ ​ដល់​ឆ្នាំ​២០១៣​ និង​ជា​អនុ​ប្រធាន​បេសកម្ម​នៃ​ស្ថាន​ទូត​អាមេរិក​នៅទីក្រុង ​Maseru​ នៃ​ ​Lesotho​ អាហ្រ្វិក​ខាងត្បូង ​ចាប់​ពី​ឆ្នាំ​២០០៦​ ដល់​ឆ្នាំ​២០០៨​។ ​ក្រៅ​ពី​នេះ ​លោក ​W. Patrick​ Murphy ​ធ្លាប់​បម្រើការងារ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន ​រួម​មាន​ ជា​តំណាង​ពិសេស​ទទួល​បន្ទុក​ប្រទេស​ភូមា ​ជា​នាយក​/​នាយក​រង​ការិយាល័យ​អាស៊ី​អាគ្នេយ៍ ​ជាទីប្រឹក្សា​នយោបាយ​សម្រាប់​ក្រុម​ការងារ​ប្រទេស​ហៃទី ​ហើយ​និ​ង​ជា​មន្រ្តី​ប្រចាំការ​ទទួល​បន្ទុក​ប្រទេស​ភូមា​និង​ឡាវ​ផង​ដែរ​។​ ចាប់​តាំង​ពី​ចូលរួម​បម្រើ​ការងារ​នៅ​ក្រសួង​ការបរទេស​អាមេរិក​នៅ​ឆ្នាំ​១៩៩២​មក​ លោក​ក៏​បាន​បំពេញ​ការងារ​ការទូត​នៅ​ក្រៅ​ប្រទេស​ជាច្រើន​ទៀត ​ដូចជា ​ប្រទេសចិន​ អ៊ីរ៉ាក់ ​ហ្គីណេ ​និង​ប្រទេស​ម៉ាលី​ថែម​ទៀត​ផង​។

សូមបញ្ជាក់ថា មុន​​ត្រូវ​​បាន​​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​លោក​គឺ​ជា​ឧបការរីរង​នៃ​ក្រសួង​ការបរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វិក​រយៈពេល​​២​​ឆ្នាំ ​ចាប់ពី​ឆ្នាំ​២០១៦ ​ដល់​ឆ្នាំ​២០១៨ ​និង​ធ្លាប់​បាន​ធ្វើ​ទស្សនៈកិច្ច​មក​កាន់​ប្រទេស​កម្ពុជា​ផង​ដែរ​។ ​ក្នុង​វ័យ​៥៦​ឆ្នាំ​ លោក ​W. Patrick ​Murphy ​ត្រូវ​បាន​គេចា​ត់ទុក​ថា ​គឺ​ជា​មន្ត្រី​អ្នក​ការទូត​ជាន់​ខ្ពស់​សហរដ្ឋអាមេរិក​ម្នាក់ ​ដែល​មាន​ចំណេះ​ដឹង​ទាំង​ខាង​ផ្នែក​កិច្ចការ​នយោបាយ​ យោធា ​សេដ្ឋកិច្ច​ សិទ្ធិមនុស្ស ​និង​ជំនាញ​ខាង​ការ​ដោះ​ស្រាយ​ទំនាស់​ផងដែរ​។ ​លើការ​សិក្សា​វិញ ​លោក ​Patrick ​Murphy​ បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​រដ្ឋបាល ​(M.A) បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្រ្ត​ (M.S.) ​ពី​មហា​វិទ្យាល័យ​សង្គ្រា​ម​ជាតិ ​និង ​B.A. ​ពី​សាកលវិទ្យាល័យ ​Vermont​។ ​ក្រៅ​ពី​នោះ លោ​ក​ក៏​​បាន​សិក្សា​នៅ​វិ​ទ្យាស្ថាន​អឺរ៉ុប ​នៅ​ទីក្រុង​នីស ​ប្រទេស​បារាំង​ផង​ដែរ​។

​លោក ​Patrick ​Murphy ​ត្រូវ​បាន​លោក ​ដូណាល់ ​ត្រាំ ​ស្នើ​ជា​បេក្ខជន​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា ​ជំនួស​លោក​ William Heidt ​ដែល​ត្រូវ​ចប់​អាណត្តិ​ កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​។ ​ប៉ុន្តែ​ទើប​តែ​​ថ្ងៃទី ​០១ ​ខែសីហា ​ឆ្នាំ ​២០១៩​នេះ ​ដែល​លោក ​Patrick​ Murphy ​ត្រូវ​បាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ផ្តល់​សេចក្តី​ទុក​ចិត្ត​តែង​តាំង​ជា ​«​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​» ​ប្រចាំនៅ​កម្ពុជា​ជា​ផ្លូវ​ការ​។ ​យ៉ាង​ណាក៏​ដោយ ​សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​បញ្ជាក់​ថា ​តើលោ​ក ​Patrick ​Murphy​ នឹង​ត្រូវ​មក​កាន់​តំណែង​នៅ​កម្ពុជា​នៅ​ពេល​ណា​នៅ​ឡើយ​ទេ ​ខណៈ​អ្នក​នយោបាយ ​និង​សង្គ​ម​ស៊ីវិល​នៅ​កម្ពុជា​រំពឹង​ថា ​តាម​រយៈ​ឯក​អគ្គរដ្ឋ​ទូត​ថ្មី​នេះ ​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​៕​

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ