អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ឌិត​ ទីណា​៖ ​គោល​នយោបាយ​ជាតិ​ស្តីពី ​ធន​ធាន​រ៉ែ ​​ជួយ​ជម្រុញ​បន្ថែម​លើ​ការ​គ្រប់​គ្រង​រ៉ែ​នៅ​កម្ពុជា​

សំឡេង ១២:១១
លោក ​ឌិត ទីណា ​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ ​និង​ថាមពល​​នៃ​ប្រទេស​កម្ពុជា​។​
លោក ​ឌិត ទីណា ​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ ​និង​ថាមពល​​នៃ​ប្រទេស​កម្ពុជា​។​ @facebook

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល។ ក្រសួង​រ៉ែ និង​ថាមពល កាលពី​ព្រឹក​ថ្ងៃទី ១៨ ធ្នូ នេះ បាន​លើកយក​សេចក្តីព្រៀង​គោលនយោបាយ​ជាតិ ស្តីពី “ធនធាន​រ៉ែ” ដែលជា​សេចក្តីព្រាង​លើកដំបូង ដាក់​ឲ្យ​ភាគី​ពាក់ព័ន្ធ​ពិភាក្សា ដើម្បី​ស្វែងរក​ធាតុ​ផ្សុំ​បន្ថែម។ លោក ឌិ​ត ទីណា ដែល​បាន​ដឹកនាំ​កិច្ចពិភាក្សា​នេះ បាន​លើកឡើងថា គោលនយោបាយ​ជាតិ ស្តីពី ធនធាន​រ៉ែ នេះ នឹង​ផ្តល់​ជា​កម្លាំង​ថែមទៀត ក្នុងការ​អភិវឌ្ឍ​ធនធាន​រ៉ែ​ដ៏​មានតម្លៃ​របស់​កម្ពុជា ដើម្បី​ធានា​ឲ្យ​ការអភិវឌ្ឍ​ធនធាន​រ៉ែ ដែល​ត្រូវបាន​ធ្វើឡើង​ប្រកបដោយ​ចីរភាព ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​តម្លាភាព ស្របតាម​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី០៥ ដែល​បាន​កំណត់ថា “ការអភិវឌ្ឍ​ធនធាន​រ៉ែ ប្រេងកាត និង​ឧស្ម័ន ដើម្បី​ប្រែក្លាយ​ធនធាន​នេះ​ឲ្យ​ទៅជា​ប្រភព​ថ្មី​មួយទៀត​នៃ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ