អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ​មាស ​សុភ័ណ្ឌ​៖ ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី ​ជា​ឱកាស​ដែល​កម្ពុ​ជា​ប្រាប់​ការ​ពិត​ទៅ​កាន់​ពិភពលោក​

សំឡេង ១១:០២
លោក ​មាស សុភ័ណ្ឌ ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​។​
លោក ​មាស សុភ័ណ្ឌ ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​។​ @FB

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅ​រាត្រី​នេះ ​គឺ​លោក ​មាស ​សុភ័ណ្ឌ ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​។ ​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជា​៥០០​នាក់ ​មក​ពី​ប្រទេស​ជាង​៤០ ​នឹង​មក​ជួប​ជុំគ្នា​នៅ​ក្នុង​ខេត្ត​សៀមរាប​ ចាប់​ពី​ថ្ងៃទី​១០ ​ដល់​ថ្ងៃទី ​១៤​ខែ​មិថុនា ​នៅ​ក្នុង​ «​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​» ​ដែល​នឹង​ជជែក​ពី​បញ្ហា​ប្រឈម​នៃ​ទីផ្សារព័ត៌មាន​ក្នុង​សម័យ​ឌីជី​ថល​។ ​វេទិកានេះ​នឹង​មាន​ការ​ចូលរួម​បើកពី​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅ​ថ្ងៃទី​១២​មិថុនា​។ ​លោក ​មាស ​សុភ័ណ្ឌ ​អ្នក​នាំពា​ក្យ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ថា ​តាម​រយៈសន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ីនេះ ​​ក្រៅ​​ពី​​ជជែក​​ពី​បញ្ហា​ប្រឈម​របស់​សារព័ត៌មាន​ ក្នុង​សម័យ​ឌីជីថល​ហើយ ​ក៏​ជា​ឱកាស​ដែល​កម្ពុជា​ប្រាប់​ការ​ពិត​ទៅ​កាន់​ពិភពលោក ​ទាក់ទង​នឹង​សេរីភាព​សារព័ត៌មាន ​សិទ្ធិ​មនុស្ស ​លទ្ធិប្រជាធិបតេយ្យ ​ពិសេស​ទាក់ទង​នឹង​វប្បធម៌​ដ៏​ចំណាស់​របស់​ខ្លួន​ផង​ដែរ​។​ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ