អានតួអត្ថបទ
កម្ពុជា-សង្គម

​លោក វ៉ាត់ ចំរើន​៖ អត្ត​ពលិក​កម្ពុជា អាច​ប៉ះ​ពាល់​ដំណេក ដោយ​សារ​ចេញ​ដំណើរ​កណ្តាល​អាធ្រាធ​

កីឡាករកម្ពុជា
កីឡាករកម្ពុជា @សហការី

ប្រទេស​កម្ពុជា​នឹង​បញ្ចូន​កីឡាករ កីឡាការិនី​របស់​ខ្លួន ទៅ​ចូល​រួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី៣០ នៅ​ប្រទេស​ហ្វីលី​ពីន ចាប់​ពី​ថ្ងៃទី១​ខែធ្នូ​ទៅ យោង​ទៅ​តាម​កាល​វិភាគ​កំណត់​នៃ​ប្រភេទ​កីឡា ដែល​ត្រូវ​ប្រកួត​។ ក៏​ប៉ុន្តែ​វិញ្ញាសារ​កីឡា​បាល់​ទាត់​ដែល​ត្រូវ​ប្រកួត​ជម្រុះ​មុន​ការ​បើក​កម្ម​វិធី ត្រូវ​បាន​បញ្ជូន​ទៅ​កាល​ពី​ចុង​សប្តាហ៍​មុន ខណៈ​ប្រទេស​ម្ចាស់​ផ្ទះ​ហ្វីលី​ពីន បាន​ជួប​ប្រទះ​ប្រព័ន្ធ​ការងារ​រអាក់​រអួល និង​មិន​ដំណើរ​ការ​នៅ​ថ្ងៃ​ដំបូង​។ បញ្ហា​នេះ ធ្វើ​ឲ្យ​កីឡាករ​បាល់​ទាត់​កម្ពុជា និង​ប្រទេស​អាស៊ាន​ផ្សេង​ទៀត ប្រឈម​នឹង​ភាព​យឺត​យ៉ាវ ក្នុង​ការ​ទទួល​បាន​ការ​សម្រាក​យក​កម្លាំង​អស់​ជា​ច្រើន​ម៉ោង​។ ក៏​ប៉ុន្តែ​ប្រទេស​ម្ចាស់​ផ្ទះ​បាន​សុំទោស និង​សម្រួល​ស្ថាន​ភាព​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ហើយ​នៅ​ពេល​នេះ​។ លោក វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ​គណៈ​កម្មការ​ជាតិ​អូឡាំ​ពិក​កម្ពុជា និង​ជា​ប្រធាន​បេសកកម្ម​ប្រតិភូ​កីឡា​កម្ពុជា​សម្រាប់​ស៊ី​ហ្គេម​លើក​ទី៣០​នៅ​ហ្វីលីពីន​នេះ បាន​លើក​ឡើង​ថា កម្ពុជា​មាន​ការ​បារម្ភ​ចំណុច​មួយ​ចំនួន​ដែរ ដូច​ជា​អត្ត​ពលិក​របស់​ខ្លួន​ទាំង​អស់​ត្រូវ​ចេញ​ដំណើរ​ពេល​យប់ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ម៉ោង​សម្រាក ហើយ​ក្រៅ​ពី​នេះ អុក​ស៊ី​សែន នៅ​ហ្វីលី​ពីន ដែល​មាន​ទឹក​ព័ទ្ធ​ជុំវិញ មិន​សូវ​ពេញ​លេញ។ 

ផ្សាយពាណិជ្ជកម្ម

សូម​បញ្ជាក់​ថា កម្ពុជាបា​នត្រៀមប្រភេទកី​ឡាចំនួន៣​០ប្រភេទ និងអត្តពលិក​ រួមតាំងប្រ​តិភូសរុប៤០០នា​ក់ ក្នុងនោះមា​នកីឡាករ ១​៨៨នាក់ និងកីឡាការិនី ៧​១នាក់ ដើម្បីចូលរួ​មប្រកួតកីឡា​ស៊ីហ្គេម លើកទី៣​០ នៅប្រទេ​សហ្វីលីពី​ន។ សម្រាប់​កីឡាទាំង ៣០ប្រភេទ ដែលក​ម្ពុជាត្រៀមបញ្ជូ​នទៅចូល​រួមព្រឹត្តិការណ៍កី​ឡាប្រចាំតំ​បន់ ២ឆ្នាំម្ដ​ងនេះ នឹងត្រូវ​ប្រកួតលើ ១៧៦វិញ្ញាសា ។ ក៏ប៉ុន្ដែ​ក្នុងនោះមានកី​ឡា ៩ប្រភេ​ទ ត្រូវបាន​ចាត់ទុកជាកីឡា​មានសក្ដានុព​ល ក្នុងការប្រ​ជែងយកមេដាយ ដូច​ជាកីឡាករតេ​ក្វាន់ដូ WTF ប៉េតង់ ​ជឺជិតស៊ូ ប្រដាល់គុន​ខ្មែរ សីដក់ ប្រដាល់​សកល វាយកូន​បាល់ ល្បុក្កតោ និងកីឡា​ចំបាប់​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ