អានតួអត្ថបទ
បទយកការណ៍

លោក​បណ្ឌិត​ដេត សុខឧត្តម៖ មនុស្ស​គួរ​មាន​គោល​ដៅ​ច្បាស់​លាស់ និង​ប្រឹង​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​ឈោង​ចាប់​ក្តី​ស្រម៉ៃ​របស់​ខ្លួន

សំឡេង ១២:៣៧
លោក​បណ្ឌិត ដេត សុខឧត្តម សាកល​វិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ZAMAN
លោក​បណ្ឌិត ដេត សុខឧត្តម សាកល​វិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ZAMAN RFI

នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​នៅ​ថ្ងៃ​នេះ សរ ពិសី សូម​ណែនាំ​លោក​អ្នក​នាង​ឲ្យ​បាន​ស្គាល់​ពី​ជីវ​ប្រវត្តិ​របស់​លោក​បណ្ឌិត ដេត សុខឧត្តម សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ZAMAN ដែល​ជា​សាកល​វិទ្យាល័យ​អន្តរជាតិ​មួយ​នៅ​កម្ពុជា​។ ស្ថិត​​ត្រឹម​​វ័យ ៣២ លោក​​បណ្ឌិត ដេត សុខឧត្តម ត្រូវ​​បាន​​ជ្រើស​​រើស​​ឲ្យ​​ក្លាយ​​​ជា​​​​​សាកល​​​​​វិទ្យា​ធិការ​​​​​​ទាំង​​​​វ័យ​​ក្មេង ក្រោយ​​ពី​​បម្រើ​ការ​​នៅ​​សាកល​វិទ្យាល័យ​​រាប់​​ចាប់​​តាំង​ពីបុគ្គលិក​សិក្សាធិការ​។ លោក​បណ្ឌិត ដេត សុខឧត្តម បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​តួគី។ ក្រោយ​មក​ដោយ​សារ​តែ​ពិន្ទុ​ល្អ លោក​ក៏​បាន​ជាប់​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​ទៀត​នៅ​សហ​រដ្ឋអាមេរិក និង​ចុង​ក្រោយ​លោក​បាន​ទៅ​បញ្ចប់​ថ្នាក់​បណ្ឌិត​នៅ​ប្រទេស​អាឡឺម៉ង់។ លោក​ឧត្តម លើក​ឡើងថា លោក​ជឿជាក់​មនុស្ស​គ្រប់​រូប អាច​សម្រេច​គោល​ដៅ​របស់​ខ្លួន​បាន ដរាប​ណា​មាន​គម្រោង និង​គោល​ដៅ​ច្បាស់​លាស់​នៅ​ក្នុង​ជីវិត។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ