អានតួអត្ថបទ
កម្ពុជា-នយោបាយ

​កម្ពុជា-ចិន ​ចុះ​កិច្ច​ព្រម​ព្រៀង​កង​ទ័ព​ដោយ​ភ្ជាប់​នឹង​ជំនួយ​ជាង​៨០​លាន​ដុល្លារ​អាមេរិក​

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងកងទ័ពដោយភ្ជាប់នឹងជំនួយជាង៨០លានដុល្លារអាមេរិក
កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងកងទ័ពដោយភ្ជាប់នឹងជំនួយជាង៨០លានដុល្លារអាមេរិក @FB

នៅ​អំឡុង​ទស្សន​កិច្ច​របស់ លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ ទៅ​កាន់​ប្រទេស​ចិន កាល​ពី​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ភាគី​ទាំង​ពីរ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កង​ទ័ព​កម្ពុជា-ចិន។ ទោះបី​ពី​ខាង​ក្រសួង​ការពារ​កម្ពុជា​មិន​បានបញ្ជាក់​ពីជំនួយរបស់​ចិន​ដល់​វិស័យ​កងទ័ព​កម្ពុជា​ក៏​ដោយ​ តែ​កាសែត​ខ្មែរ​ថាមន៍​បាន​ផ្សាយ​ថា​​ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ ចិន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ជាង ៨០ លាន​ដុល្លារ​ដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ដើម្បី​ពង្រឹង​សមត្ថ​ភាព​របស់​ខ្លួន​។ 

ផ្សាយពាណិជ្ជកម្ម

«មិត្ត​ភាព​រវាង​ប្រទេស​ទាំង​ពីរ​ប្រៀប​ដូច​ជា​ដែក​ថែប» គឺ​ជា​អ្វី​ដែល​ប្រមុខ​ការពារ​ជាតិ​ចិន​លើក​ឡើងជាថ្មី​នៅ​ចំពោះ​មុខ​ប្រមុខ​ការពារ​ជាតិ​កម្ពុជា​នៅ​អំឡុង​ទស្សន​កិច្ច​របស់ លោក ទៀ បាញ់ នៅ​កាន់​ប្រទេស​ចិន​។ នេះ​បើតាម​ហ្វេសប៊ុក​របស់​នាយក​ឧត្តម​សេនីយ៍ ឈុំ សុជាត ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​។

យ៉ាង​ណា​ក៏​ដោយ​អ្នកនាំ​ពាក្យ​ដដែល​មិន​បាន​បញ្ជាក់​ពី​ការ​ផ្តល់​ជំនួយ​ឥតសំណង​របស់​ចិន​ដល់​វិស័យ​កងទ័ព​កម្ពុជា​នោះ​ទេ តែ លោក ទៀ បាញ់ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​អនុវត្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេរ​ភាគី រវាង​កង​ទ័ព​កម្ពុជា-ចិន ដូច​ជា​ការ​ផ្លាស់​ប្តូរ​គណៈ​ប្រតិ​ភូ ការ​បង្កើន​កម្រិត​នៃ​ការ​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន បង្កើន​ប្រសិទ្ធភាព​នៃ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស រួម​ទាំង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​កម្រិត​តំបន់ និង​អន្តរ​ជាតិ​ផង​ដែរ ដែល​បាន​ធ្វើ​ឱ្យ​ទំនាក់​ទំនង​កង​ទ័ព​ទាំង​ពីរ​កាន់​តែ​រឹង​មាំ។

យោង​តាម​កាសែត​ខ្មែរ​ថាមន៍ រដ្ឋា​ភិបាល​ចិន​កាល​ពី​ថ្ងៃអាទិត្យ​នេះ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ផ្តល់​ជំនួយ​ឥត​សំណង​ជាង​៨៤ លាន​ដុល្លារ ដល់​កង​យោធពល​ខេមរ​ភូមិន្ទ​ដើម្បី​ពង្រឹង​សមត្ថ​ភាព​របស់​ខ្លួន​។ កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​រវាង​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ និង​សម​ភាគី​ចិន គឺ​លោក​ឧត្តម​សេនីយ Wei Fenghe នៅ​ទីក្រុង​ប៉េកាំង​។ លើស​ពី​នេះ​ទៀត ចិន​បាន​និយាយ​ថា​ខ្លួន​នៅ​តែ​ប្តេជ្ញា​ផ្តល់​ជំនួយ​និង​បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​យោធា​របស់​ប្រទេស​កម្ពុជា​បន្ត​ទៀត​។

​សម្រាប់ ​លោក ​បណ្ឌិត គិន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា យល់​ថា ការផ្តល់​ជំនួយរបស់​ចិននៅពេល​នេះ គឺធ្វើ​ឲ្យ​មានការ​ចាប់​អារម្មណ៍​ខ្លាំង​ព្រោះ​តែ​កន្លងមក​មានការ​ចោទ​ប្រកាន់ថា កម្ពុជា​ផ្តល់ទីតាំង​ឲ្យ​យោធាចិនឈរជើង​នៅតំបន់​សមុទ្រ។ បើ​តាម​ លោក គិន ភា ការ​ផ្តល់​ជំនួយ​របស់​ចិន​ក៏ជាការដាស់​អារម្មណ៍​របស់​សហរដ្ឋ​អាមេរិក​ ឲ្យ​ងាក​មក​យក​ចិត្តទុក​ដាក់​នឹង​កម្ពុជាឡើង​វិញ ដោយថា​កម្ពុជា​នឹង​ស្វាគមន៍គ្រប់ជំនួយទាំងអស់៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ