អានតួអត្ថបទ
កម្ពុជា-សង្គម

​ប្រធាន​អាដហុក អំពាវ​នាវ​ឲ្យ​អ្នក​នយោ​បាយ​លះ​បង់​ចោល​គំនិត​អស្មិ​មានះ​

លោក ធន សារ៉ាយ
លោក ធន សារ៉ាយ @សហការី

នៅ​ក្នុង​ឱកាស​នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ខួប​លើក​ទី៧១ នៅ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី១០​ធ្នូស្អែក​នេះ លោក ធន សារ៉ាយ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក បាន​ថ្លែង​តាម​បណ្តាញ​សង្គម ហ្វេស​ប៊ុក​នៅ​ថ្ងៃ​នេះ​ថា ប្រធា​ពលរដ្ឋ​ខ្មែរ​មាន​ការ​យល់​ដឹង​អំពី​គោល​ការណ៍​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​កាន់​តែ​ច្រើន ដូច្នេះ​អ្នក​នយោបាយ​មិន​ត្រូវ​វាយ​តម្លៃ​ទាប​ពេក​ពី​ការ​យល់​ដឹង​របស់​ប្រជាជន​។ នៅ​ក្នុង​វីដេអូ​ឃ្លីប​រយៈ​ពេល​ប្រមាណ​៧នាទី លោក ធន សារ៉ាយ បាន​លើក​ឡើង​ពី​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យ ដែល​មាន​ការ​ប្រាស​ចាក ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​ការ​ឈឺ​ចាប់​ដូច​ដែល​បាន​កើត​មាន​ពី​អតីត​កាល​ស្រាប់​។ លោក​បន្ថែម​ថា ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជា​ធិបតេយ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ មិន​មែន​ជា​ការ​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​ប្រទេស​ណា​មួយ​ឡើយ​។ 

ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ