អានតួអត្ថបទ
កម្ពុជា-សង្គម

​លោក វ៉ាត់ ចំរើន​៖ ​កម្ម​វិធី​ហ្វឹក​ហាត់​ជំនួយ​ចិន​ដល់​កីឡាករ​ខ្មែរ​ជាង​១០០​នាក់ មិន​ត្រូវ​បាន​ប្រកាស​លុប​ចោល​ទេ​

លោក វ៉ាត់ ចំរើន
លោក វ៉ាត់ ចំរើន

ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​នៃ​កូរ៉ូណា​វីរុស ដែល​មាន​ប្រភព​នៅ​ទីក្រុង​វូហាន​ប្រទេស​ចិន​ទំនង​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មវិធី​ហ្វឹក​ហាត់​របស់​កីឡាករ កីឡាការិនី​កម្ពុជា​នៅ​ប្រទេស​ចិន​នោះ​ទេ។ សម្រាប់​ពេល​នេះ មិន​មាន​អត្ត​ពលិក​ខ្មែរ​ណា​ម្នាក់​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន​នោះ​ទេ ក៏​ប៉ុន្តែ កីឡា​ករ និង​កីឡាកា​រិនី​ខ្មែរ​ជាង​១០០នាក់ នឹង​មាន​កម្មវិធី​ហ្វឹក​ហាត់​លើ​ច្រើន​ប្រភេទ​កីឡា រួម​នឹង​មាន​កម្មវិធី​ប្រកួត​នៅ​ប្រទេស​ចិន ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋា​ភិបាល​ចិន ដែល​កម្ម​វិធី​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​មេសា និង​ខែ​ឧសភា​ខាង​មុខ​។ ទោះ​យ៉ាង​ណា លោក វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា បាន​ប្រាប់ RFI នៅ​ថ្ងៃ​នេះ​ថា​កម្មវិធី​ហ្វឹក​ហាត់ នឹង​ការ​ប្រកួត​នៅ​ចិន នឹង​មិន​ត្រូវ​បាន​ប្រកាស​លុប​ចោល​ទេ ហើយ​ភាគី​កម្ពុជា​ត្រូវ​រង់​ចាំ​ការ​ផ្តល់​ដំណឹង​ជា​ថ្មី​ពី​ភាគី​ចិន ខណៈ​កម្មវិធី​សិក្សា​អូឡាំ​ពិក​មួយ​ចំនួន​នៅ​ម៉ាឡេ​ស៊ី​នៅ​ខែ​កុម្ភៈ​នេះ​ត្រូវ​បាន​លុប​ចោល​។ 

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍របស់ លោក វ៉ាត់ ចំរើន រៀបចំដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ